CGCC

CGCC គាំទ្រការបណ្តុះចំណេះដឹងហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យម តាមរយៈកម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” វគ្គទី១

កម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” ត្រូវបានរៀបចំឡើងក្រោមកិច្ចផ្តួចផ្តើមពីធនាគារ ស្ថាបនា សហការឧបត្ថម្ភដោយ សហគ្រិនខ្មែរ ក្រុមហ៊ុនធានារ៉ាប់រង Manulife & សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលវគ្គដំបូងនេះធ្វើទ្បើងពីថ្ងៃទី 3-4 & 10-11 កញ្ញា ឆ្នាំ2022 ដើម្បីផ្តល់ការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ ដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ជាពិសេសសហគ្រិនស្រ្តី។

សហគ្រិន និងម្ចាស់អាជីវកម្មសរុបជាង៣០រូប បានចូលរួមវគ្គបណ្តុះបណ្តាលវគ្គដំបូងនេះ ហើយពួកគាត់បានចែករំលែកនូវបទពិសោធន៍ ក៏ដូចជាបញ្ហាពាក់ព័ន្ធលើផ្នែកហិរញ្ញវត្ថុ ហើយពួកគាត់ក៏ទទួលបានឱកាសសិក្សាទៅលើភាពជាសហគ្រិន ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសម្រាប់អាជីវកម្ម ការសិក្សាលើកម្ចីឥណទានជាមួយធនាគារ និងជ្រើសរើសកម្ចីដែលស័ក្ដិសម​សម្រាប់​អាជីវកម្ម ។

កម្មវិធីបណ្តុះបណ្តាល “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” ត្រូវបានបង្កើតឡើងយ៉ាងពិសេស ដើម្បីផ្តល់នូវជំនាញ និងបទពិសោធន៍ជាក់ស្តែងទាក់ទងទៅនឹងចំណេះដឹងហិរញ្ញវត្ថុ និងជំនាញគ្រប់គ្រងអាជីវកម្ម ក៏ដូចជាការទទួលបាននូវបណ្តាញពាណិជ្ជកម្មដែលអាចជំរុញដល់ការរីកចម្រើនអាជីវកម្មរបស់សហគ្រិន។

CGCC គាំទ្រការបណ្តុះចំណេះដឹងហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យម តាមរយៈកម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” វគ្គទី១
CGCC supports the accelerating SMEs’ Financial Literacy through the “I’m Financially Literate Program” first cohort

Click here to read more about: CGCC គាំទ្រការបណ្តុះចំណេះដឹងហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យម តាមរយៈកម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” វគ្គទី២

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យទេសចរណ៍”

នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យទេសចរណ៍” នៅឯខេត្តកំពត ក្រោមកិច្ចសហការពីក្រសួងទេសចរណ៍ តាមរយៈមន្ទីរទេសចរណ៍ខេត្តកំពត និង ធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (SME Bank) និងមានការចូលរួមពីសំណាក់បណ្តាសហគ្រិនដែលជាម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ នៅក្នុងខេត្តកំពត ជាង៥០នាក់។

សិក្ខាសាលាផ្សព្វផ្សាយនេះ ទទួលបានការអញ្ជើញចូលរួមជាអធិបតីដោយ លោកស្រី ជិន សុភះឡា អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក ណូ លីដា អគ្គនាយករង CGCC និងលោក នៀវ សុគន្ធ នាយកប្រតិបត្តិ ប្រតិបត្តិការ SME Bank។

Dissemination Seminar on “Guaranteed Loans to support SMEs Development in Tourism Sector”
Dissemination Seminar on “Guaranteed Loans to support SMEs Development in Tourism Sector”

តាមរយៈសិក្ខាសាលាផ្សព្វផ្សាយនេះ សហគ្រិនដែលមានអាជីវកម្មនៅក្នុងវិស័យទេសចរណ៍  រួមមានរីសត សណ្ឋាគារ ផ្ទះសំណាក់  និងភោជនីយដ្ឋាន ល។ល បានជ្រាបអំពីព័ត៌មាននៃអត្ថប្រយោជន៍ពីកម្ចីដែលមានការធានា ឆ្លើយតបនឹងបញ្ហាខ្វះទ្រព្យបញ្ចាំពេលស្នើសុំកម្ចី សម្រាប់យកទៅកែលម្អ និងស្តារអាជីវកម្មរបស់ខ្លួនរង់ចាំទទួលភ្ញៀវទេសចរ បន្ទាប់ពីសហគ្រាសជាច្រើនក្នុងវិស័យនេះបានរងការប៉ះពាល់ពីវិបត្តិកូវីដ១៩ នារយៈកាលកន្លងទៅ។

ជាមួយគ្នានេះ សហគ្រិនក៏បានស្វែងយល់លម្អិតអំពីយន្តការរបស់រាជរដ្ឋាភិបាលដែលបាននិងកំពុងបន្តផ្តល់ការគាំទ្រផ្នែកហិរញ្ញប្បទាន ក្នុងលក្ខខណ្ឌអនុគ្រោះ លើការប្រាក់ តាមរយៈ SME Bank និងលើទ្រព្យបញ្ចាំ តាមរយៈ CGCC ដែលជារួម សហគ្រិនអាចស្វែងរកកម្ចីដែលមានការធានា សម្រាប់អាជីវកម្មក្នុងវិស័យទេសចរណ៍របស់ខ្លួននេះ តាមរយៈ “គម្រោងធានាឥណទានសម្រាប់សហិរញ្ញប្បទាន សម្រាប់វិស័យទេសចរណ៍” របស់ CGCC ដែលផ្តល់ការធានាឥណទានលើកម្ចីអាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ ក្នុងវិស័យទេសចរណ៍ តាមរយៈគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ របស់ SME Bank។

ព័ត៌មានលម្អិតអំពីគម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន សម្រាប់វិស័យទេសចរណ៍ សូមចុចទីនេះ៖ គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន សម្រាប់វិស័យទេសចរណ៍

Dissemination Seminar on “Guaranteed Loans to support SMEs Development in Tourism Sector”
Dissemination Seminar on “Guaranteed Loans to support SMEs Development in Tourism Sector”
Dissemination Seminar on “Guaranteed Loans to support SMEs Development in Tourism Sector”
Dissemination Seminar on “Guaranteed Loans to support SMEs Development in Tourism Sector”

កម្ចីថ្មីៗចំនួនប្រមាណ៥៧លានដុល្លារ ត្រូវបានផ្តល់ជូនដល់ក្រុមហ៊ុនអាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានសហការរៀបចំសិក្ខាសាលាស្តីពី “សក្តានុពលនៃគម្រោងធានាឥណទាន ក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា” នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ។
តំណាងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សមាគមអាជីវកម្ម និងម្ចាស់អាជីវកម្ម ជាពិសេសសហគ្រាសធុនតូច និងមធ្យមបានចូលរួមក្នុងសិក្ខាសាលានេះ។
គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីពិភាក្សាអំពីការជំរុញការប្រើប្រាស់គម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យមនិងចែករំលែកអំពីការផ្តល់កម្ចីដែលមានការធានានិងបទពិសោធន៍របស់ម្ចាស់អាជីវកម្មក្នុងការទទួលបានកម្ចីដែលមានការធានាផងដែរ។

កម្ចីថ្មីៗចំនួនប្រមាណ៥៧លានដុល្លារ ត្រូវបានផ្តល់ជូនដល់ក្រុមហ៊ុនអាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ
កម្ចីថ្មីៗចំនួនប្រមាណ៥៧លានដុល្លារ ត្រូវបានផ្តល់ជូនដល់ក្រុមហ៊ុនអាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ

ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល CGCC បានថ្លែងថា៖ សិក្ខាសាលានាថ្ងៃនេះ មានសារៈសំខាន់ក្នុងការចូលរួមលើកកម្ពស់ការយល់ដឹងអំពីយន្តការធានាឥណទាន តាមរយៈការចែករំលែកបទពិសោធន៍ល្អៗ និងបំផុសគំនិតថ្មីៗពីភាគីពាក់ព័ន្ធ។
លោករដ្ឋលេខាធិការបានមានប្រសាសន៍ថា ៖ “រាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការគម្រោងធានាឥណទាន តាមរយៈសាជីវកម្មធានាឥណទានកម្ពុជាដែលមាន រយៈពេលជាងមួយឆ្នាំហើយ ដោយគិតមកត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២២នេះ សាជីវកម្មធានាឥណទានកម្ពុជាបានគាំទ្រលើការបញ្ចេញកម្ចីថ្មីៗចំនួនប្រមាណ៥៧លានដុល្លារ ជូនដល់ក្រុមហ៊ុនអាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម។ ទោះបីជា ៥៧លានដុល្លារនេះ គឺជាចំនួនតិចតួចនៅឡើយ ប៉ុន្តែវាជាការចាប់ផ្តើមនៃការផ្លាស់ប្តូរទម្លាប់នៃការផ្តល់កម្ចី ដោយមិនផ្អែកលើទ្រព្យបញ្ចាំ នៅក្នុងទីផ្សារឥណទានរបស់ប្រទេសកម្ពុជា។”

កម្ចីថ្មីៗចំនួនប្រមាណ៥៧លានដុល្លារ ត្រូវបានផ្តល់ជូនដល់ក្រុមហ៊ុនអាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ
កម្ចីថ្មីៗចំនួនប្រមាណ៥៧លានដុល្លារ ត្រូវបានផ្តល់ជូនដល់ក្រុមហ៊ុនអាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ

លោក Wong Keet Loong អគ្គនាយក CGCC បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុរបស់ CGCC ដែលតែងតែផ្តល់នូវអនុសាសន៍ជាយុទ្ធសាស្ត្រដល់ CGCC ក្នុងការបង្កើនការធានាឥណទាន ដើម្បីចូលរួមគាំទ្រដល់គោលនយោបាយអន្តរាគមន៍ហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល។
លោកអគ្គនាយក បានមានប្រសាសន៍ថា៖ “ចាប់ពីដើមត្រីមាសទី៣ឆ្នាំ២០២២ នេះ CGCC បានពង្រីកការធានាឥណទានទៅកាន់ទូទាំងប្រទេសសូម្បីតែនៅក្នុងខេត្តដាច់ស្រយាលក៏ដោយ ដោយសារតែមានបណ្តាញសាខាដ៏ទូលំទូលាយរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) របស់ CGCC នៅទូទាំងប្រទេស។ ទោះជាយ៉ាងណាក៏ដោយ ក៏ CGCC នៅតែត្រូវធ្វើបន្ថែមទៀតដើម្បីធានាថាបរិយាបន្នហិរញ្ញវត្ថុកាន់តែត្រូវបានលើកកម្ពស់សម្រាប់ជាប្រយោជន៍ដល់ក្រុមហ៊ុនអាជីវកម្មពាសពេញប្រទេស”។

កម្ចីថ្មីៗចំនួនប្រមាណ៥៧លានដុល្លារ ត្រូវបានផ្តល់ជូនដល់ក្រុមហ៊ុនអាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ
កម្ចីថ្មីៗចំនួនប្រមាណ៥៧លានដុល្លារ ត្រូវបានផ្តល់ជូនដល់ក្រុមហ៊ុនអាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ

តាមរយៈសិក្ខាសាលានេះ តំណាងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC រួមមាន ធនាគារកាណាឌីយ៉ា និងធនាគារស្ថាបនា បានបង្ហាញអំពីការយល់ឃើញដូចគ្នាអំពីភាពចាំបាច់នៃការធានាឥណទានដែលអាចគាំទ្រដល់ធនាគារ ក្នុងការផ្តល់កម្ចីច្រើនជាងមុនដល់ក្រុមហ៊ុនអាជីវកម្ម ជាពិសេសអាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ។
CGCC ផ្តល់ការធានាឥណទានលើកម្ចីអាជីវកម្មដែលផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចូលរួម ដើម្បីគាំទ្រដល់ក្រុមហ៊ុន ឬអាជីវកម្មដែលមានលទ្ធភាពសង ប៉ុន្តែខ្វះទ្រព្យបញ្ចាំពេលដាក់ស្នើកម្ចី។ CGCC ចូលរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា៕

កម្ចីថ្មីៗចំនួនប្រមាណ៥៧លានដុល្លារ ត្រូវបានផ្តល់ជូនដល់ក្រុមហ៊ុនអាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ
កម្ចីថ្មីៗចំនួនប្រមាណ៥៧លានដុល្លារ ត្រូវបានផ្តល់ជូនដល់ក្រុមហ៊ុនអាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ
កម្ចីថ្មីៗចំនួនប្រមាណ៥៧លានដុល្លារ ត្រូវបានផ្តល់ជូនដល់ក្រុមហ៊ុនអាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ
កម្ចីថ្មីៗចំនួនប្រមាណ៥៧លានដុល្លារ ត្រូវបានផ្តល់ជូនដល់ក្រុមហ៊ុនអាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ
កម្ចីថ្មីៗចំនួនប្រមាណ៥៧លានដុល្លារ ត្រូវបានផ្តល់ជូនដល់ក្រុមហ៊ុនអាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ
កម្ចីថ្មីៗចំនួនប្រមាណ៥៧លានដុល្លារ ត្រូវបានផ្តល់ជូនដល់ក្រុមហ៊ុនអាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ
កម្ចីថ្មីៗចំនួនប្រមាណ៥៧លានដុល្លារ ត្រូវបានផ្តល់ជូនដល់ក្រុមហ៊ុនអាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ
កម្ចីថ្មីៗចំនួនប្រមាណ៥៧លានដុល្លារ ត្រូវបានផ្តល់ជូនដល់ក្រុមហ៊ុនអាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ

Credit to: Cambodia Flash News, August 18, 2022

សាជីវកម្មធានាឥណទានកម្ពុជា ផ្តល់ការធានាកម្ចីថ្មីៗប្រមាណ៥៧លានដុល្លារ ដល់ម្ចាស់អាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ

(ភ្នំពេញ)៖ គិតមកត្រឹមបំណាច់ខែកក្កដា ឆ្នាំ២០២២នេះ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានគាំទ្រលើការបញ្ចេញកម្ចីថ្មីៗប្រមាណ ៥៧លានដុល្លារ ជូនដល់ក្រុមហ៊ុនអាជីវកម្ម ដែលខ្វះទ្រព្យបញ្ចាំ តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដើម្បីឱ្យម្ចាស់អាជីវកម្ម ដែលពិបាកទទួលបានឥណទាន ដោយសារតែគ្មានទ្រព្យបញ្ចាំ ទទួលបានទុនទៅពង្រីក និងស្តារអាជីវកម្មរបស់ខ្លួន។

ថ្លែងក្នុងកម្មវិធីនៅក្នុង សិក្ខាសាលាស្តីពី “សក្តានុពលនៃគម្រោងធានាឥណទាន ក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា” លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាជីវកម្មធានាឥណទានកម្ពុជា បានថ្លែងថា កម្ចីថ្មីចំនួន៥៧លានដុល្លារនេះ គឺជាចំនួនតិចតួចនៅឡើយ ប៉ុន្តែវាជាការចាប់ផ្តើមនៃការផ្លាស់ប្តូរទម្លាប់នៃការផ្តល់កម្ចី ដោយមិនផ្អែកលើទ្រព្យបញ្ចាំ នៅក្នុងទីផ្សារឥណទានរបស់ប្រទេសកម្ពុជា ក្រោយពេលដែលរាជរដ្ឋាភិបាល បានដាក់ដំណើរការគម្រោងធានាឥណទាន តាមរយៈសាជីវកម្មធានាឥណទានកម្ពុជា ជាងមួយឆ្នាំ មកនេះ។

លោកបន្តថា «ខ្ញុំសង្ឃឹមថា ធនាគារជាតិនៃកម្ពុជានឹងដាក់ចេញនូវក្របខ័ណ្ឌបទបញ្ញត្តិ និងគោលនយោបាយពាក់ព័ន្ធ ក្នុងការជំរុញ និងលើកទឹកចិត្តឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រើប្រាស់យន្តការធានាឥណទាន ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូ នចំពោះធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានគាំទ្រយ៉ាងសកម្ម ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការប្រើប្រាស់គម្រោងធានាឥណទាន របស់សាជីវកម្មធានាឥណទាននៅកម្ពុជា ក្នុងការផ្តល់កម្ចីដែលមានការធានា ដល់បណ្តាក្រុមហ៊ុនអាជីវកម្ម នាពេលកន្លងមក។ ដូច្នេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក៏ដូចជាភាគីពាក់ព័ន្ធ នឹងចូលរួមគាំទ្រគោលនយោបាយហិរញ្ញប្បទាន របស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ច ឱ្យកាន់តែសកម្មបន្ថែមទៀត»

លោកស្រី សុង ខេងឡាយ នាយិកាប្រតិបត្តិការនៃធនាគារ កាណា ឌីយ៉ា បានឱ្យដឹងថា គិតត្រឹមដំណាច់កក្កដានេះ ធនាគារកាណាឌីយ៉ា បានផ្តល់ឥណទានដោយមានការធានាពី CGCC ទៅដល់អតិថិជនចំនួន២៤៩នាក់ មានទឹកប្រាក់សរុប ចំនួន២១លានដុល្លារ និងមកទាល់ខែសីហានេះ មានកំណើនរហូតដល់២២លានដុល្លារ និងអតិថិជនកើនឡើងដល់២៦៦នាក់។ ភាគច្រើននៃអ្នកដែលទទួលបានឥណទាន ដោយមានការធានានេះ គឺជាម្ចាស់សហគ្រាសធុនតួច និងមធ្យម ដែលមានរហូតដល់៨៣%។

លោកស្រីបានកត់សម្គាល់ថា កន្លងមកម្ចាស់អាជីវកម្មមួយចំនួន ដែលមានអាជីវកម្មល្អ មានលំហូរសាច់ប្រាក់ល្អ និងលទ្ធភាពសងគ្រប់គ្រាន់ ប៉ុន្តែ លទ្ធភាពទទួលបានឥណទានរបស់ពួកគេមានកម្រិត ដោយសារតែរបៀបគណនារបស់ធនាគារ ទៅការវាយតម្លៃទ្រព្យធានា តែយ៉ាងណា តាមរយៈគម្រោងធានាឥណទាននេះ បានធ្វើឱ្យធនាគារផ្តល់នូវឥណទានឱ្យពួគគេ ទៅតាមលទ្ធភាព និងតម្រូវការនៃអាជីវកម្មរបស់ខ្លួន។

លោកស្រីបន្តថា «គម្រោងឥណទាននេះ អាចជួយទៅដល់អតិថិជនយើង បានច្រើនជាពិសេសម្ចាស់សហគ្រាសខ្នាតតូច និងមធ្យម ដែលគាត់មានបញ្ហាប្រឈមជាច្រើន ក្នុងចំណោមនោះ គឺការដែលគ្មានទ្រព្យធានា។ ជាមួយនឹងគម្រោងធានាឥណទាន យើងឃើញថា អតិថិជនរបស់យើងទទួលបានឥណទាន នៅពេលទ្រព្យធានារបស់គាត់អាចមានមិនគ្រប់់គ្រាន់ ឬករណីខ្លះគាត់មិនមានទ្រព្យធានាតែម្តង»

លោកស្រីបានឱ្យដឹងថា ចំពោះអតិថិជន ដែលជាម្ចាស់អាជីវកម្ម ម្ចាស់សហគ្រាសធុនតូច និងមធ្យម មានបំណងស្នើសុំឥណទាន ដោយមានការធានាពីធនាគារកាណាឌីយ៉ា គឺត្រូវចុះបញ្ជីអាជីវកម្មឱ្យបានត្រឹមត្រូវ មានឯកសារគាំទ្រសកម្មភាពអាជីវកម្មរបស់ខ្លួន មានប្រតិបត្តិការតាមប្រព័ន្ធធនាគារ និងត្រូវមានផែនការអាជីវកម្មឱ្យបានច្បាស់លាស់។

លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានថ្លែងថា សហគ្រាសធុនតូច និងមធ្យម នៅតែមានបញ្ហាប្រឈមជាមួយនឹងលទ្ធភាព ក្នុងការទទួលបានហិរញ្ញប្បទាន ឬទុនវិនិយោគតាមរយៈកម្ចីពីធនាគារ ជាពិសេស SME ស្ថិតនៅក្រៅប្រព័ន្ធ ឬមិនទាន់ចុះបញ្ជីត្រឹមត្រូវ។

លោកស្រីលើកឡើងថា គម្រោងសាជីវកម្មធានាឥណទានកម្ពុជា គឺជាដំណោះស្រាយបង្កើតឡើងទាន់ពេលវេលា។ ប៉ុន្តែបើទោះបីជា គម្រោងធានាឥណទាន ផ្តល់ភាពងាយស្រួលដល់ពួកគេ ក្នុងការទទួលបានឥណទានក៏ដោយ តែម្ចាស់អាជីវកម្មមិនត្រូវជិះសេះលែងដៃនោះទេ ម្ចាស់អាជីវកម្មដែលចង់កម្ចី ត្រូវរៀបចំអាជីវកម្មរបស់ខ្លួនឱ្យបានល្អ ចុះបញ្ជីឱ្យបានត្រឹមត្រូវ និងមានបញ្ជីគណនី ឱ្យបានច្បាស់លាស់ផងដែរ។

លោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានឲ្យដឹងថា ចាប់ពីដើមត្រីមាសទី៣ ឆ្នាំ២០២២នេះ CGCC បានពង្រីកការធានាឥណទាន ទៅកាន់ទូទាំងប្រទេស សូម្បីតែនៅក្នុងខេត្តដាច់ស្រយាលក៏ដោយ ដោយសារតែមានបណ្តាញសាខា ដ៏ទូលំទូលាយរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) របស់ CGCC នៅទូទាំងប្រទេស។ ទោះជាយ៉ាងណាក៏ដោយ ក៏ CGCC នៅតែត្រូវធ្វើបន្ថែមទៀត ដើម្បីធានាថាបរិយាបន្នហិរញ្ញវត្ថុ កាន់តែត្រូវបានលើកកម្ពស់ សម្រាប់ជាប្រយោជន៍ដល់ក្រុមហ៊ុនអាជីវកម្ម ពាសពេញប្រទេស ។

CGCC ដែលជាសហគ្រាសសាធារណៈ ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្តល់ការធានាឥណទាន លើកម្ចីអាជីវកម្មដែលផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចូលរួម ដើម្បីគាំទ្រដល់ក្រុមហ៊ុន ឬអាជីវកម្មដែលមានលទ្ធភាពសង ប៉ុន្តែខ្វះទ្រព្យបញ្ចាំពេលដាក់ស្នើកម្ចី។ CGCC ចូលរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា៕

(ភ្នំពេញ)៖ គិតមកត្រឹមបំណាច់ខែកក្កដា ឆ្នាំ២០២២នេះ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានគាំទ្រលើការបញ្ចេញកម្ចីថ្មីៗប្រមាណ ៥៧លានដុល្លារ ជូនដល់ក្រុមហ៊ុនអាជីវកម្ម ដែលខ្វះទ្រព្យបញ្ចាំ តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដើម្បីឱ្យម្ចាស់អាជីវកម្ម ដែលពិបាកទទួលបានឥណទាន ដោយសារតែគ្មានទ្រព្យបញ្ចាំ ទទួលបានទុនទៅពង្រីក និងស្តារអាជីវកម្មរបស់ខ្លួន។
ថ្លែងក្នុងកម្មវិធីនៅក្នុង សិក្ខាសាលា ស្តីពីសក្តានុពលនៃគម្រោងធានាឥណទាន ក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាជីវកម្មធានាឥណទានកម្ពុជា មានថ្លែងថា កម្ចីថ្មីចំនួន៥៧លានដុល្លារនេះ គឺជាចំនួនតិចតួចនៅឡើយ ប៉ុន្តែវាជាការចាប់ផ្តើមនៃការផ្លាស់ប្តូរទម្លាប់នៃការផ្តល់កម្ចី ដោយមិនផ្អែកលើទ្រព្យបញ្ចាំ នៅក្នុងទីផ្សារឥណទានរបស់ប្រទេសកម្ពុជា ក្រោយពេលដែលរាជរដ្ឋាភិបាល បានដាក់ដំណើរការគម្រោងធានាឥណទាន តាមរយៈសាជីវកម្មធានាឥណទានកម្ពុជា ជាងមួយឆ្នាំ មកនេះ។
លោកបន្តថា «ខ្ញុំសង្ឃឹមថា ធនាគារជាតិនៃកម្ពុជានឹងដាក់ចេញនូវក្របខ័ណ្ឌបទបញ្ញត្តិ និងគោលនយោបាយពាក់ព័ន្ធ ក្នុងការជំរុញ និងលើកទឹកចិត្តឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រើប្រាស់យន្តការធានាឥណទាន ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូ នចំពោះធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានគាំទ្រយ៉ាងសកម្ម ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការប្រើប្រាស់គម្រោងធានាឥណទាន របស់សាជីវកម្មធានាឥណទាននៅកម្ពុជា ក្នុងការផ្តល់កម្ចីដែលមានការធានា ដល់បណ្តាក្រុមហ៊ុនអាជីវកម្ម នាពេលកន្លងមក។ ដូច្នេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក៏ដូចជាភាគីពាក់ព័ន្ធ នឹងចូលរួមគាំទ្រគោលនយោបាយហិរញ្ញប្បទាន របស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ច ឱ្យកាន់តែសកម្មបន្ថែមទៀត»។
លោកស្រី សុង ខេងឡាយ នាយិកាប្រតិបត្តិការនៃធនាគារ កាណា ឌីយ៉ា បានឱ្យដឹងថា គិតត្រឹមដំណាច់កក្កដានេះ ធនាគារកាណាឌីយ៉ា បានផ្តល់ឥណទានដោយមានការធានាពី CGCC ទៅដល់អតិថិជនចំនួន២៤៩នាក់ មានទឹកប្រាក់សរុប ចំនួន២១លានដុល្លារ និងមកទាល់ខែសីហានេះ មានកំណើនរហូតដល់២២លានដុល្លារ និងអតិថិជនកើនឡើងដល់២៦៦នាក់។ ភាគច្រើននៃអ្នកដែលទទួលបានឥណទាន ដោយមានការធានានេះ គឺជាម្ចាស់សហគ្រាសធុនតួច និងមធ្យម ដែលមានរហូតដល់៨៣%។
លោកស្រីបានកត់សម្គាល់ថា កន្លងមកម្ចាស់អាជីវកម្មមួយចំនួន ដែលមានអាជីវកម្មល្អ មានលំហូរសាច់ប្រាក់ល្អ និងលទ្ធភាពសងគ្រប់គ្រាន់ ប៉ុន្តែ លទ្ធភាពទទួលបានឥណទានរបស់ពួកគេមានកម្រិត ដោយសារតែរបៀបគណនារបស់ធនាគារ ទៅការវាយតម្លៃទ្រព្យធានា តែយ៉ាងណា តាមរយៈគម្រោងធានាឥណទាននេះ បានធ្វើឱ្យធនាគារផ្តល់នូវឥណទានឱ្យពួគគេ ទៅតាមលទ្ធភាព និងតម្រូវការនៃអាជីវកម្មរបស់ខ្លួន។
លោកស្រីបន្តថា «គម្រោងឥណទាននេះ អាចជួយទៅដល់អតិថិជនយើង បានច្រើនជាពិសេសម្ចាស់សហគ្រាសខ្នាតតូច និងមធ្យម ដែលគាត់មានបញ្ហាប្រឈមជាច្រើន ក្នុងចំណោមនោះ គឺការដែលគ្មានទ្រព្យធានា។ ជាមួយនឹងគម្រោងធានាឥណទាន យើងឃើញថា អតិថិជនរបស់យើងទទួលបានឥណទាន នៅពេលទ្រព្យធានារបស់គាត់អាចមានមិនគ្រប់់គ្រាន់ ឬករណីខ្លះគាត់មិនមានទ្រព្យធានាតែម្តង»។
លោកស្រីបានឱ្យដឹងថា ចំពោះអតិថិជន ដែលជាម្ចាស់អាជីវកម្ម ម្ចាស់សហគ្រាសធុនតូច និងមធ្យម មានបំណងស្នើសុំឥណទាន ដោយមានការធានាពីធនាគារកាណាឌីយ៉ា គឺត្រូវចុះបញ្ជីអាជីវកម្មឱ្យបានត្រឹមត្រូវ មានឯកសារគាំទ្រសកម្មភាពអាជីវកម្មរបស់ខ្លួន មានប្រតិបត្តិការតាមប្រព័ន្ធធនាគារ និងត្រូវមានផែនការអាជីវកម្មឱ្យបានច្បាស់លាស់។
លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានថ្លែងថា សហគ្រាសធុនតូច និងមធ្យម នៅតែមានបញ្ហាប្រឈមជាមួយនឹងលទ្ធភាព ក្នុងការទទួលបានហិរញ្ញប្បទាន ឬទុនវិនិយោគតាមរយៈកម្ចីពីធនាគារ ជាពិសេស SME ស្ថិតនៅក្រៅប្រព័ន្ធ ឬមិនទាន់ចុះបញ្ជីត្រឹមត្រូវ។
លោកស្រីលើកឡើងថា គម្រោងសាជីវកម្មធានាឥណទានកម្ពុជា គឺជាដំណោះស្រាយបង្កើតឡើងទាន់ពេលវេលា។ ប៉ុន្តែបើទោះបីជា គម្រោងធានាឥណទាន ផ្តល់ភាពងាយស្រួលដល់ពួកគេ ក្នុងការទទួលបានឥណទានក៏ដោយ តែម្ចាស់អាជីវកម្មមិនត្រូវជិះសេះលែងដៃនោះទេ ម្ចាស់អាជីវកម្មដែលចង់កម្ចី ត្រូវរៀបចំអាជីវកម្មរបស់ខ្លួនឱ្យបានល្អ ចុះបញ្ជីឱ្យបានត្រឹមត្រូវ និងមានបញ្ជីគណនី ឱ្យបានច្បាស់លាស់ផងដែរ។
លោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានឲ្យដឹងថា ចាប់ពីដើមត្រីមាសទី៣ ឆ្នាំ២០២២នេះ CGCC បានពង្រីកការធានាឥណទាន ទៅកាន់ទូទាំងប្រទេស សូម្បីតែនៅក្នុងខេត្តដាច់ស្រយាលក៏ដោយ ដោយសារតែមានបណ្តាញសាខា ដ៏ទូលំទូលាយរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) របស់ CGCC នៅទូទាំងប្រទេស។ ទោះជាយ៉ាងណាក៏ដោយ ក៏ CGCC នៅតែត្រូវធ្វើបន្ថែមទៀត ដើម្បីធានាថាបរិយាបន្នហិរញ្ញវត្ថុ កាន់តែត្រូវបានលើកកម្ពស់ សម្រាប់ជាប្រយោជន៍ដល់ក្រុមហ៊ុនអាជីវកម្ម ពាសពេញប្រទេស ។
CGCC ដែលជាសហគ្រាសសាធារណៈ ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្តល់ការធានាឥណទាន លើកម្ចីអាជីវកម្មដែលផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចូលរួម ដើម្បីគាំទ្រដល់ក្រុមហ៊ុន ឬអាជីវកម្មដែលមានលទ្ធភាពសង ប៉ុន្តែខ្វះទ្រព្យបញ្ចាំពេលដាក់ស្នើកម្ចី។ CGCC ចូលរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា៕

សាជីវកម្មធានាឥណទានកម្ពុជា ផ្តល់ការធានាកម្ចីថ្មីៗប្រមាណ៥៧លានដុល្លារ ដល់ម្ចាស់អាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ
សាជីវកម្មធានាឥណទានកម្ពុជា ផ្តល់ការធានាកម្ចីថ្មីៗប្រមាណ៥៧លានដុល្លារ ដល់ម្ចាស់អាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ
សាជីវកម្មធានាឥណទានកម្ពុជា ផ្តល់ការធានាកម្ចីថ្មីៗប្រមាណ៥៧លានដុល្លារ ដល់ម្ចាស់អាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ
សាជីវកម្មធានាឥណទានកម្ពុជា ផ្តល់ការធានាកម្ចីថ្មីៗប្រមាណ៥៧លានដុល្លារ ដល់ម្ចាស់អាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ
សាជីវកម្មធានាឥណទានកម្ពុជា ផ្តល់ការធានាកម្ចីថ្មីៗប្រមាណ៥៧លានដុល្លារ ដល់ម្ចាស់អាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ
សាជីវកម្មធានាឥណទានកម្ពុជា ផ្តល់ការធានាកម្ចីថ្មីៗប្រមាណ៥៧លានដុល្លារ ដល់ម្ចាស់អាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ
សាជីវកម្មធានាឥណទានកម្ពុជា ផ្តល់ការធានាកម្ចីថ្មីៗប្រមាណ៥៧លានដុល្លារ ដល់ម្ចាស់អាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ
សាជីវកម្មធានាឥណទានកម្ពុជា ផ្តល់ការធានាកម្ចីថ្មីៗប្រមាណ៥៧លានដុល្លារ ដល់ម្ចាស់អាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ
សាជីវកម្មធានាឥណទានកម្ពុជា ផ្តល់ការធានាកម្ចីថ្មីៗប្រមាណ៥៧លានដុល្លារ ដល់ម្ចាស់អាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ
សាជីវកម្មធានាឥណទានកម្ពុជា ផ្តល់ការធានាកម្ចីថ្មីៗប្រមាណ៥៧លានដុល្លារ ដល់ម្ចាស់អាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ
សាជីវកម្មធានាឥណទានកម្ពុជា ផ្តល់ការធានាកម្ចីថ្មីៗប្រមាណ៥៧លានដុល្លារ ដល់ម្ចាស់អាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ
សាជីវកម្មធានាឥណទានកម្ពុជា ផ្តល់ការធានាកម្ចីថ្មីៗប្រមាណ៥៧លានដុល្លារ ដល់ម្ចាស់អាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ
សាជីវកម្មធានាឥណទានកម្ពុជា ផ្តល់ការធានាកម្ចីថ្មីៗប្រមាណ៥៧លានដុល្លារ ដល់ម្ចាស់អាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ
សាជីវកម្មធានាឥណទានកម្ពុជា ផ្តល់ការធានាកម្ចីថ្មីៗប្រមាណ៥៧លានដុល្លារ ដល់ម្ចាស់អាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ
សាជីវកម្មធានាឥណទានកម្ពុជា ផ្តល់ការធានាកម្ចីថ្មីៗប្រមាណ៥៧លានដុល្លារ ដល់ម្ចាស់អាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ
សាជីវកម្មធានាឥណទានកម្ពុជា ផ្តល់ការធានាកម្ចីថ្មីៗប្រមាណ៥៧លានដុល្លារ ដល់ម្ចាស់អាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ

Credit to: Fresh News, August 18, 2022

Click here to know more about:  កិច្ចប្រជុំក្រុមប្រឹក្សាភិបាល សាជីវកម្មធានាឥណទានកម្ពុជា អាណត្តិទី១ លើកទី១២

ធនាគារជាតិជំរុញឲ្យម្ចាស់អាជីវកម្មក្នុងវិស័យ SME នាំគ្នាចុះបញ្ជី និងបង្កើនសមត្ថភាពបច្ចេកវិទ្យា

មន្ត្រីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជា បន្តជំរុញឲ្យម្ចាស់អាជីវកម្មក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម(SME) ដែលមិនទាន់បានចុះបញ្ជី នាំគ្នាមកចុះបញ្ជីអាជីវកម្ម ដើម្បីបង្កើនលទ្ធភាពក្នុងការទទួលបានឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុនានាសម្រាប់អភិវឌ្ឍន៍ និងពង្រីកអាជីកម្ម។ ការជំរុញនេះធ្វើឡើងក្រោយថ្នាក់ដឹកនាំ NBC សង្កេតឃើញ SME ភាគច្រើននៅតែខ្វះលទ្ធភាពក្នុងការទទួលបានកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ បើទោះបីរាជរដ្ឋាភិបាលមានការបន្ធូរបន្ថយនិងដាក់ចេញគោលនយោបាយធានាហានិភ័យជូនពួកគេក៏ដោយ។

ជាក់ស្តែងគម្រោងសាជីវកម្មធានាឥណទានដែលមានទំហំ២០០លានដុល្លារ ទើបមានការធានាជាង ៥០លានដុល្លារ ប៉ុណ្ណោះ ក្រោយដាក់ឲ្យដំណើរការជាង១ឆ្នាំកន្លងមកនេះ។ ទន្ទឹងនឹងជំរុញម្ចាស់សហគ្រាសមកចុះបញ្ជី ធនាគារជាតិ ក៏ជំរុញឲ្យ SME បង្កើនសមត្ថភាពបច្ចេកវិទ្យា ដើម្បីបង្កើនការប្រកួតប្រជែងផងដែរ។

ក្រោយសង្កេតឃើញអាជីវកម្មជាច្រើននៅក្នុងវិស័យ SME ដែលជាវិស័យឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជានៅតែជួបបញ្ហាខ្វះលទ្ធភាពក្នុងការទទួលបានឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុ លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា ជំរុញឲ្យម្ចាស់អាជីវកម្មទាំងនោះនាំគ្នាមកចុះបញ្ជីអាជីកម្មនៅក្រសួងពាណិជ្ជកម្ម ដើម្បីបង្កើនលទ្ធភាពក្នុងការទទួលបានកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ។ ការជំរុញនេះធ្វើឡើងក្រោយលោកជំទាវសង្កេតឃើញថា អាជីវកម្មដែលមិនទទួលបានកម្ចីភាគច្រើន គឺស្ថិតនៅក្រៅប្រព័ន្ធ គួបផ្សំពុំមានរបាយការណ៍ហិរញ្ញវត្ថុត្រឹមត្រូវ ដែលជាហេតុធ្វើឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមានការលំបាកក្នុងការផ្តល់កម្ចី បើទោះបីជា មានការធានាពីគម្រោងសាជីវកម្មធានាឥណទានរបស់រាជរដ្ឋាភិបាលក៏ដោយ។

ជាមួយគ្នានេះដែរ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាសាជីវកម្មធានាឥណទានបានគូសបញ្ជាក់ថា គិតតឹមដំណាច់ខែកក្កដា ឆ្នាំ២០២២ គម្រោងសាជីវកម្មធានាឥណទានរបស់រដ្ឋដែលមានទំហំ២០០លានដុល្លារ ទើបធានាលើការបញ្ចេញឥណទានរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុជាដៃគូបានចំនួន៥៧លានដុល្លារប៉ុណ្ណោះ ជូនក្រុមហ៊ុនអាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ ក្រោយដាក់ឲ្យដំណើរការជាង១ឆ្នាំកន្លងមកនេះ។ ទោះបីទំហំនេះនៅមានចំនួនតិចតួច តែសម្រាប់ ឯកឧត្តម វាជាការចាប់ផ្តើមនៃការផ្លាស់ប្តូរទម្លាប់នៃការផ្តល់កម្ចី ដោយមិនផ្អែកលើទ្រព្យបញ្ចាំនៅក្នុងទីផ្សារឥណទានរបស់ប្រទេសកម្ពុជា។ បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ដោយផ្អែកលើរបាយការណ៍របស់ធនាគារពិភពលោក មិនមែនមានតែកម្ពុជានោះទេ ដែលមានគម្រោងធានាឥណទាននេះ ប្រទេសជាង៤០លើពិភពលោកក៏បានដាក់ចេញគម្រោងនេះដែរ។

ជាមួយគ្នានេះ លោកជំទាវ កែវ មុំ អគ្គនាយិកាក្រុមហ៊ុននំស្រួយ លីលី កត់សម្គាល់ឃើញថា ក្នុងអំឡុងវិបត្តិកូវីដ-ជាងពីរឆ្នាំកន្លងមកអាជីវកម្មក្នុងវិស័យ SME បានជួបបញ្ហាជាច្រើនក្នុងការបង្វិលដើមទុន និងលំហូរសាច់ប្រាក់ ដូច្នេះ ការដាក់ចេញគម្រោងសាជីវកម្មធានាឥណទានរបស់រាជរដ្ឋាភិបាល គឺវាមានសារសំខាន់ខ្លាំងណាស់ក្នុងការជួយស្តារអាជីវកម្មដែលរងផលប៉ះពាល់ទាំងនោះ។ ប៉ុន្តែអាជីកម្មក្នុងវិស័យនេះជាច្រើននៅតែមិនអាចទទួលបានកម្ចីពីគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ ក្រោមការធានារបស់គម្រោងនេះ ដោយសារការផ្តល់កម្ចីមានការទាមទារ និងសិក្សាច្រើនលើនីតិវិធីផ្សេងៗ ពិសេសពាក់ព័ន្ធរបាយការណ៍ហិរញ្ញវត្ថុតែម្តង។

នាពិធីបើកសិក្ខសាលាស្តីពីសក្តានុពលនៃគម្រោលសាជីវកម្មធានាឥណទានក្នុងការលើកស្ទួយបរិយបន្នហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជានៅព្រឹកថ្ងៃទី១៨ សីហា លោកជំទាវ ជា សិរី បានឆ្លៀតផ្តល់អនុសាសន៍ដោយជំរុញឲ្យម្ចាស់អាជីវកម្មក្នុងវិស័យ SME អភិវឌ្ឍន៍ និងពង្រឹងសមត្ថភាពផែ្នកបច្ចេកវិទ្យាបន្ថែមទៀត ដើម្បីបង្កើនការប្រកួតប្រជែងជាមួយប្រទេសជិតខាង។ សម្រាប់ លោកជំទាវ ប្រសិនបើអាជីវកម្មក្នុងវិស័យ SME នៅកម្ពុជាមិនអភិវឌ្ឍន៍សមត្ថភាពដើរឲ្យទាន់សម័យបច្ចេកវិទ្យាទេនោះ ពួកគេនឹងមិនអាចប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់បានឡើយ។

បើតាមការគូសបញ្ជាក់របស់លោកជំទាវ ជា សិរី វិស័យសហគ្រាសធុនតូច និងមធ្យមបានរួមចំណែកផ្តល់ការងារក្នុងប្រទេសនីមួយៗលើពិភពលោកប្រមាណ៧០% និងបានរួមចំណែកយ៉ាងធំធេងក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនីមួយៗ។ ប៉ុន្តែបច្ចុប្បន្នកម្ពុជា ក៏ដូចជាប្រទេសផ្សេងៗលើពិភពលោកវិស័យ SME បាននិងកំពុងជួបបញ្ហាប្រឈមចំនួន៤រួមមានកង្វះកម្លាំងធនធានមនុស្ស, កង្វះការប្រកួតប្រជែង, ខ្វះលទ្ធភាពរកទីផ្សារ និងកង្វះលទ្ធភាពក្នុងការទទួលបានឥណទាន៕

Credit to: Cambonomist, August 18, 2022

ក្រសួង​លើក​ទឹកចិត្ត​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ឱ្យ​ប្រើប្រាស់​យន្តការ​ធានា​ឥណទាន

ភ្នំពេញៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ (CGCC) ​បាន​លើកទឹកចិត្ត​ឱ្យ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រើប្រាស់​នូវ​យន្តការ​ធានា​ឥណទាន ដើម្បី​ជំរុញ​បរិយាប័ន្ន​ហិរញ្ញវត្ថុ និង​អភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម ខណៈ​ការបញ្ចេញ​កម្ចី​ដល់​ក្រុមហ៊ុន​អាជីវកម្ម​ដែល​ខ្វះ​ទ្រព្យ​បញ្ចាំ​ តាមរយៈ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅមាន​កម្រិត​តិចតួច​នៅឡើយ​។

ក្នុង​សិក្ខាសាលា​ស្តីពី​សក្តានុពល​នៃ​គម្រោង​ធានា​ឥណទាន​នៅក្នុង​ការលើកស្ទួយ​បរិយាប័ន្ន​ហិរញ្ញវត្ថុ​ សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា កាលពី​ថ្ងៃទី​ ១៨ ខែ​សីហា លោក រស់ សីលវ៉ា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា បានឱ្យ​ដឹងថា រាជរដ្ឋាភិបាល​បាន​ដាក់​ដំណើរការ​នូវ​គម្រោង​ធានា​ឥណទាន​តាមរយៈ​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា ដែល​មាន​រយៈពេល​ជាង​ ១ ​ឆ្នាំ​មកហើយ ដោយ​គិត​មក​ត្រឹម​ដំណាច់​ខែ​កក្កដា ឆ្នាំ​ ២០២២ សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​បាន​គាំទ្រ​លើ​ការបញ្ចេញ​កម្ចី​ថ្មីៗ​ប្រមាណ ៥៧ ​លាន​ដុល្លារ ​ជូន​ដល់​ក្រុមហ៊ុន​អាជីវកម្ម​ដែល​ខ្វះ​ទ្រព្យ​បញ្ចាំ តាមរយៈ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​។

លោក​បន្តថា ទឹកប្រាក់ ៥៧ ​លាន​ដុល្លារ​នេះ​គឺជា​ចំនួន​តិចតួច​នៅឡើយ ប៉ុន្តែ​វា​ជាការ​ចាប់ផ្តើម​នៃ​ការផ្លាស់ប្តូរ​ទម្លាប់​នៃ​ការផ្តល់​កម្ចី ដោយ​មិន​ផ្អែក​លើ​ទ្រព្យ​បញ្ចាំ​នៅក្នុង​ទីផ្សារ​ឥណទាន​របស់​ប្រទេស​កម្ពុជា​។ មិនមែន​តែ​នៅ​កម្ពុជា​នោះទេ យន្តការ​ធានា​ឥណទាន គឺជា​ឧបករណ៍​គោលនយោបាយ​អន្តរាគមន៍​មួយ​ដែល​ត្រូវបាន​ប្រើប្រាស់​ ដើម្បី​គាំទ្រ​ផ្នែក​ហិរញ្ញប្បទាន​នៅក្នុង​សេដ្ឋកិច្ច​នៅតាម​បណ្តា​ប្រទេស​នានា​ក្នុង​សកលលោក​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹមថា ធនាគារជាតិ​នៃ​កម្ពុជា​នឹងដាក់​ចេញ​នូវ​ក្របខ័ណ្ឌ​បទប្បញ្ញត្តិ និង​គោលនយោបាយ​ពាក់ព័ន្ធ​ក្នុង​ការជំរុញ និង​លើក​ទឹកចិត្ត​ឱ្យ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រើប្រាស់​យន្តការ​ធានា​ឥណទាន ដើម្បី​ជំរុញ​បរិយាប័ន្ន​ហិរញ្ញវត្ថុ និង​អភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​»​។

លោក សីលវ៉ា ក៏បាន​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ពិភាក្សា​ពី​បញ្ហា​ប្រឈម​នានា ពិសេស​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​ម្ចាស់​ក្រុមហ៊ុន​អាជីវកម្ម ដើម្បី​រក​ដំណោះស្រាយ​នៅក្នុង​ការប្រើប្រាស់​យន្តការ​ធានា​ឥណទាន​ឱ្យបាន​ទូលំទូលាយ ការសិក្សា​ពី​លក្ខខណ្ឌ និង​នីតិវិធី​នៃ​គម្រោង​ធានា​ឥណទាន​របស់​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា ដើម្បី​ពិចារណា​កែសម្រួល តាម​ការចាំបាច់ និង​ស្វែងរក​ឱកាស​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា និង ដៃគូ​អភិវឌ្ឍន៍​ក៏ដូចជា​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​ ដើម្បី​បង្កើត​គម្រោង​ធានា​ឥណទាន​គាំទ្រ​វិស័យ​សំខាន់ៗ​ដូចជា វិស័យ​កសិកម្ម​, ឧស្សាហកម្ម និង​វិស័យ​ទេសចរណ៍ ជាដើម​។

អគ្គនាយិកា​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា លោកស្រី ជា សិរី បាន​លើកឡើង​ថា ដើម្បី​ជំរុញ​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រើប្រាស់​យន្តការ​ធានា​ឥណទាន​នេះ​ឱ្យ​បាន​ជា​អតិបរមា សហគ្រាស​ធុន​តូច និង​មធ្យម​ខ្លួនឯង ត្រូវ​ខំប្រឹងប្រែង​ពង្រឹង​អាជីវកម្ម​របស់ខ្លួន​ បន្ទាប់ពី​ទទួលបាន​ឥណទាន ជាពិសេស​ការចុះបញ្ជី​ឱ្យ​បាន​ត្រឹមត្រូវ​ទើប​អាច​ទទួល​បាន​ការធានា​ឥណទាន​ពី CGCC​។

លោកស្រី​បាន​បញ្ជាក់ថា​៖ «​អ្វីដែល​ខ្ញុំ​សង្កេតឃើញ​នៅ​កម្ពុជា​ចំណុច​ដែល​ប្រឈម​ចំពោះ​ SME ក្នុង​ការទទួល​សេវា​ហិរញ្ញវត្ថុ​នោះ គឺ​ការស្ថិត​នៅក្រៅ​ប្រព័ន្ធ​។ SME នៅ​កម្ពុជា​ភាគច្រើន គឺ​មិនទាន់​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ឡើយ ដែល​បញ្ហា​នេះ​ធ្វើឱ្យ​ពួកគាត់​ពិបាក​ទទួល​បាន​កម្ចី​ពី​ធនាគារ​»​។

លោក Wong Keet Loong អគ្គនាយក CGCC បាន​ប្រាប់ថា ចាប់ពី​ដើម​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០២២ CGCC បាន​ពង្រីក​ការធានា​ឥណទាន​ទៅកាន់​ទូទាំង​ប្រទេស សូម្បីតែ​នៅ​ខេត្ត​ដាច់ស្រយាល​ក៏ដោយ ដោយសារ​តែមាន​បណ្តាញ​សាខា​ដ៏ទូលំទូលាយ​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​ (PFIs) ​របស់​ CGCC នៅ​ទូទាំង​ប្រទេស​។

លោក​បញ្ជាក់​ថា​៖ «​ទោះ​យ៉ាងណា ក៏ CGCC នៅតែ​ត្រូវធ្វើ​បន្ថែមទៀត​ ដើម្បី​ធានាថា​បរិយាប័ន្ន​ហិរញ្ញវត្ថុ​កាន់តែ​ត្រូវបាន​លើកកម្ពស់​ សម្រាប់​ជា​ប្រយោជន៍​ដល់​ក្រុមហ៊ុន​អាជីវកម្ម​ពាសពេញ​ប្រទេស​»​។

នាយិកា​ប្រតិបត្តិ​នៃ​ធនាគារ​កាណាឌីយ៉ា លោកស្រី សុង ខេងឡាយ បាន យល់ឃើញ​ថា វា​ពិតជា​មាន​ភាពចាំបាច់​នៃ​ការធានា​ឥណទាន​ដែល​អាច​គាំទ្រ​ដល់​ធនាគារ​ក្នុង​ការផ្តល់​កម្ចី​ច្រើនជាង​មុន​ទៅដល់​ក្រុមហ៊ុន​អាជីវកម្ម ជាពិសេស​អាជីវកម្ម​ដែល​ខ្វះ​ទ្រព្យ​បញ្ចាំ​។

លោកស្រី​លើកឡើង​ថា​៖ «​ធនាគារ​កាណាឌីយ៉ា​បាន​រៀបចំ​យុទ្ធសាស្ត្រ​នៃ​ការផ្តល់​កម្ចី ដែល​មាន​ការធានា​ក៏ដូចជា​នីតិវិធី​នៃ​ការដាក់​ស្នើ​កម្ចី​ពី​ធនាគារ​របស់ SME មកកាន់​ធនាគារ ដើម្បី​អាច​ទទួល​បាន​កម្ចី​ប្រកប​ដោយ​ប្រសិទ្ធភាព​»​។

ទិន្នន័យ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បាន​បង្ហាញថា ការចុះបញ្ជី​មូលដ្ឋាន​សហគ្រាស​ធុន​តូច និង​មធ្យម​ផ្នែក​កម្មន្តសាល គិត​ត្រឹម​ខែកក្កដា ឆ្នាំ​ ២០២២ មាន​ចំនួន​សរុប ៤៣ ៨១៣ ​មូលដ្ឋាន ក្នុង​ចំណោម​ជាង ៥២ ​ម៉ឺន​មូលដ្ឋាន កើនឡើង ៤៤២​ មូលដ្ឋាន​ បើ​ប្រៀបធៀប​កាលពី​មុន​ឆ្នាំ​ ២០១៧៕

Credit to: ភ្នំពេញ ប៉ុស្តិ៍, August 18, 2022

សេចក្ដីប្រកាសព័ត៌មាន “សិក្ខាសាលាស្តីពីសក្តានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា”

រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២៖ ​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានសហការរៀបចំសិក្ខាសាលាស្តីពី “សក្តានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល CGCC និង លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា ដោយមានការចូលរួមពីតំណាងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍ​ន៍ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សមាគមអាជីវកម្ម និងម្ចាស់អាជីវកម្ម ជាពិសេសសហគ្រាសធុនតូចនិងមធ្យម សរុបជាង ១០០នាក់។ គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីពិភាក្សាអំពីការជំរុញការប្រើប្រាស់គម្រោងធានាឥណទាន ក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូចនិងមធ្យម និងចែករំលែកអំពីការផ្តល់កម្ចីដែលមានការធានា និងបទពិសោធន៍របស់​ម្ចាស់អាជីវកម្មក្នុងការទទួលបានកម្ចីដែលមានការធានាផងដែរ។

សេចក្ដីប្រកាសព័ត៌មាន “សិក្ខាសាលាស្តីពីសក្តានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា”
សេចក្ដីប្រកាសព័ត៌មាន “សិក្ខាសាលាស្តីពីសក្តានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា”

ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់លើការរៀបចំសិក្ខាសាលានាថ្ងៃនេះ ដែលមានសារៈសំខាន់ក្នុងការចូលរួមលើកកម្ពស់ការយល់ដឹងអំពីយន្តការធានាឥណទាន តាមរយៈការចែករំលែកបទពិសោធន៍ល្អៗ និងបំផុសគំនិតថ្មីៗពីភាគីពាក់ព័ន្ធ។ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ៖ “រាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការគម្រោងធានាឥណទាន តាមរយៈសាជីវកម្មធានាឥណទានកម្ពុជា ដែលមានរយៈពេលជាងមួយឆ្នាំហើយ ដោយគិតមកត្រឹមបំណាច់ខែកក្កដា ឆ្នាំ២០២២​ នេះ សាជីវកម្មធានាឥណទានកម្ពុជា បានគាំទ្រលើការបញ្ចេញកម្ចីថ្មីៗចំនួនប្រមាណ ៥៧លានដុល្លារ ជូនដល់ក្រុមហ៊ុនអាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម។ ទោះបីជា ៥៧លានដុល្លារនេះ គឺជាចំនួនតិចតួចនៅឡើយ ប៉ុន្តែវាជាការចាប់ផ្តើមនៃការផ្លាស់ប្តូរទម្លាប់នៃការផ្តល់កម្ចី ដោយមិនផ្អែកលើទ្រព្យបញ្ចាំ នៅក្នុងទីផ្សារឥណទានរបស់ប្រទេសកម្ពុជា។”

សេចក្ដីប្រកាសព័ត៌មាន “សិក្ខាសាលាស្តីពីសក្តានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា”
សេចក្ដីប្រកាសព័ត៌មាន “សិក្ខាសាលាស្តីពីសក្តានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា”

លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងសុន្ទរកថាគន្លឹះអំពីការចូលរួមរបស់ធនាគារជាតិនៃកម្ពុជា ដែលជានិយ័តករក្នុងវិស័យធនាគារ និងមានតួនាទីសំខាន់ក្នុងការគ្រប់គ្រង និងត្រួតពិនិត្យទីផ្សារឥណទាននៅកម្ពុជា។ លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា ៖ “ដោយយល់ពីសារៈសំខាន់របស់សហគ្រាសធុនតូច និងមធ្យម (SMEs) និងឧបសគ្គរបស់ SMEs ក្នុងការទទួលបានសេវាហិរញ្ញវត្ថុពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាពិសេសការទទួលបានឥណទាន រាជរដ្ឋាភិបាលបានសម្រេចរៀបចំយន្តការធានាឥណទានដល់ SMEs ដែលខ្វះលទ្ធភាពទទួលបានឥណទានដោយខ្លួនឯង។ ការផ្តល់ការធានាតាមរយៈ CGCC ជាដំណោះស្រាយដ៏ល្អសម្រាប់តម្រូវការបច្ចុប្បន្ន ប៉ុន្តែមិនមែនបានន័យថា SMEs អាចជិះសេះលែងដៃទេ។ ប៉ុន្តែ SMEs ត្រូវពង្រឹងសមត្ថភាពដើម្បីអាចមានម្ចាស់ការខ្លួនឯងនាពេលអនាគត ដូចជាការទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗឱ្យបានច្រើន។”

សេចក្ដីប្រកាសព័ត៌មាន “សិក្ខាសាលាស្តីពីសក្តានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា”
សេចក្ដីប្រកាសព័ត៌មាន “សិក្ខាសាលាស្តីពីសក្តានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា”

លោក Wong Keet Loong អគ្គនាយក CGCC បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាអាណាព្យាបាលបច្ចេកទេស​និងហិរញ្ញវត្ថុរបស់ CGCC ដែលតែងតែផ្តល់នូវអនុសាសន៍ជាយុទ្ធសាស្ត្រដល់ CGCC ក្នុងការបង្កើនការធានាឥណទាន ដើម្បីចូលរួមគាំទ្រដល់គោលនយោបាយអន្តរាគមន៍ហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល។ លោកអគ្គនាយក បានមានប្រសាសន៍ថា៖ “ចាប់ពីដើមត្រីមាសទី ៣ ឆ្នាំ ២០២២ នេះ CGCC បានពង្រីកការធានាឥណទានទៅកាន់ទូទាំងប្រទេស សូម្បីតែនៅក្នុងខេត្តដាច់ស្រយាលក៏ដោយ ដោយសារតែមានបណ្តាញសាខាដ៏ទូលំទូលាយរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) របស់ CGCC នៅទូទាំងប្រទេស។ ទោះជាយ៉ាងណាក៏ដោយ ក៏ CGCCនៅតែត្រូវធ្វើបន្ថែមទៀត ដើម្បីធានាថាបរិយាបន្នហិរញ្ញវត្ថុ កាន់តែត្រូវបានលើកកម្ពស់សម្រាប់ជាប្រយោជន៍ដល់ក្រុមហ៊ុនអាជីវកម្មពាសពេញប្រទេស”។​

សេចក្ដីប្រកាសព័ត៌មាន “សិក្ខាសាលាស្តីពីសក្តានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា”
សេចក្ដីប្រកាសព័ត៌មាន “សិក្ខាសាលាស្តីពីសក្តានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា”

តាមរយៈសិក្ខាសាលានេះ តំណាងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC រួមមាន ធនាគារកាណាឌីយ៉ា និង ធនាគារស្ថាបនា បានបង្ហាញអំពីការយល់ឃើញដូចគ្នាអំពីភាពចាំបាច់នៃការធានាឥណទាន ដែលអាចគាំទ្រដល់ធនាគារ ក្នុងការផ្តល់កម្ចីច្រើនជាងមុនដល់ក្រុមហ៊ុនអាជីវកម្ម ជាពិសេសអាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ។ បន្ថែមពីនេះ តំណាងធនាគារទាំងពីរ ក៏បានចែករំលែកអំពីយុទ្ធសាស្រ្តនៃការផ្តល់កម្ចីដែលមានការធានា ក៏ដូចជានីតិវិធីនៃការដាក់ស្នើកម្ចីពីធនាគារ ជូនអង្គសិក្ខាសាលា ដើម្បីបានយល់កាន់តែច្បាស់អំពីលក្ខខណ្ឌ និងការរៀបចំខ្លួនក្នុងការទទួលបានកម្ចី ប្រកប​ដោយ​​ប្រសិទ្ធភាព។

តំណាង ២រូប របស់សហគ្រិនដែលជាម្ចាស់អាជីវកម្ម ក៏បានចែករំលែកអំពីបទពិសោធន៍ជាក់ស្តែង ក្នុងការស្នើសុំ និងទទួលបានកម្ចីដែលមានការធានាពី CGCC តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC ផងដែរ។ ការធានាឥណទាន បានជួយអ្នកទាំងពីរ ដែលមិនមានទ្រព្យបញ្ចាំ ឱ្យអាចទទួលបានកម្ចីតាមតម្រូវការដើម្បីយកទៅប្រើប្រាស់ក្នុងដំណើរការអាជីវកម្ម។

លើសពីនេះ តំណាងភាគីពាក់ព័ន្ធ រួមមាន ពីរាជរដ្ឋាភិបាល (តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ពីនិយ័តករ (តំណាងធនាគារជាតិនៃកម្ពុជា)  ពីស្ថាប័នផ្តល់កម្ចី (តំណាងធនាគារមេយប៊ែងកម្ពុជា) ពីក្រុមហ៊ុនអាជីវកម្ម (តំណាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា) និងពីស្ថាប័នធានាឥណទាន (តំណាង CGCC) បានចូលរួមជជែកវែកញែក អំពី “តួនាទីនៃការធានាឥណទាន ក្នុងការអភិវឌ្ឍវិស័យធនាគារ និងអាជីវកម្ម” ដោយផ្តោតសំខាន់លើបញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់កម្ចីដែលមានការធានា ជូនដល់ក្រុមហ៊ុនអាជីវកម្មឱ្យបានកាន់តែទូលំទូលាយ សំដៅគាំទ្រដល់ការអភិវឌ្ឍវិស័យធនាគារ និងក្រុមហ៊ុនអាជីវកម្ម ជាពិសេស សហគ្រាសធុនតូចនិងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។

សេចក្ដីប្រកាសព័ត៌មាន “សិក្ខាសាលាស្តីពីសក្តានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា”
សេចក្ដីប្រកាសព័ត៌មាន “សិក្ខាសាលាស្តីពីសក្តានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា”
សេចក្ដីប្រកាសព័ត៌មាន “សិក្ខាសាលាស្តីពីសក្តានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា”
សេចក្ដីប្រកាសព័ត៌មាន “សិក្ខាសាលាស្តីពីសក្តានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា”
សេចក្ដីប្រកាសព័ត៌មាន “សិក្ខាសាលាស្តីពីសក្តានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា”
សេចក្ដីប្រកាសព័ត៌មាន “សិក្ខាសាលាស្តីពីសក្តានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា”

CGCC ផ្តល់ការធានាឥណទានលើកម្ចី ដែលបញ្ចេញដោយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដើម្បីគាំទ្រដល់ក្រុមហ៊ុនអាជីវកម្មដែលមានលទ្ធភាពសង ប៉ុន្តែខ្វះទ្រព្យបញ្ចាំពេលដាក់ស្នើកម្ចី។ CGCC ចូលរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញបរិយាបន្ន​ហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ដើម្បីទទួលបានព័ត៌មានបន្ថែម៖ សូមទាក់ទង CGCC តាមរយៈលេខទូរសព្ទលេខ ០២៣ ៧២២ ១២៣ ឬ ០១៦ ២៤២ ០៣៣ ឬតាមរយៈគេហទំព័រ www.cgcc.com.kh។ សូមអរគុណ៕

ព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦

រាជធានីភ្នំពេញ ថ្ងៃទី១៨​ ខែសីហា ឆ្នាំ២០២២

ទាញយកសេចក្តីប្រកាសព័ត៌មាន

ស្ថាប័ន ២ ​រួមគ្នា​ដើម្បី​ផ្តល់​លទ្ធភាព​នៃ​ការផ្តល់​ហិរញ្ញប្បទាន​ដល់ SME

ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ផ្តល់​លទ្ធភាព​បន្ថែមទៀត​លើ​ការផ្តល់​ហិរញ្ញប្បទាន​ដល់​សហគ្រាស​ធុន​តូច និងមធ្យម (SME) ជាពិសេស​សហគ្រិន​ស្ត្រីក្រុមហ៊ុន​ក្រេ​ឌី​តប្យួ​រ៉ូខេ​ម​បូ​ឌា (CBC) និង​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា (CGCC) បាន​ចុះ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ ដើម្បី​លើកកម្ពស់​គម្រោង​គាំទ្រ​ការធានា​ឥណទាន និង​ការទទួលយក​ការវិភាគ​ទិន្នន័យ​ក្នុងការ​សម្រេចចិត្ត​ឥណទាន​ដោយ​ស្ថាប័នហិរញ្ញវត្ថុ​ទូទាំងប្រទេស​កម្ពុជា​។

​ស្ថាប័ន​ទាំង ២ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) នៅ​ថ្ងៃទី ១១ ខែសីហា ដើម្បី​ពង្រីក​លទ្ធភាព​ទទួលបាន​ឥណទានដោយ​ផ្តល់នូវ​ការវាយតម្លៃ​កម្ចី​កាន់តែ​ប្រកបដោយ​តម្លាភាពដល់​សហគ្រិន​ស្ត្រីនិង SMEs​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​បាន​ពី​ CBC​។​

​យោងតាម MoU នេះ ​CBC នឹង​ផ្តល់នូវ​ព័ត៌មាន​ប្រវត្តិ​ឥណទាន​ដែល​ផ្សារភ្ជាប់​ព័ត៌មាន​អ​សមប្បមាណ​រវាង​អ្នក​ខ្ចី និង​គ្រឹះស្ថាន​ធនាគារនិង​ហិរញ្ញវត្ថុ​ដែល​កាត់​បន្ថយថ្លៃ​ចំណាយ​ប្រតិបត្តិការ​នៃ​ការផ្តល់​កម្ចី និង​ការលើកកម្ពស់​លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន​។ ខណៈដែល CGCC នឹង​ផ្តល់​ការធានា​ឥណទាន​លើ​កម្ចី​ដែល​ផ្តល់​ដោយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម ដើម្បី​គាំទ្រ​ដល់​ក្រុមហ៊ុនឬ​អាជីវកម្ម​ដែលមាន​លទ្ធភាព​សងតែ​ខ្វះ​ទ្រព្យ​បញ្ចាំ​ពេល​ដាក់​ស្នើ​កម្ចី​។ ជាពិសេស​នៅក្នុង​បរិបទ​នៃ​ការប៉ះពាល់​ដល់​សេដ្ឋកិច្ច​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩ ការគាំទ្រ​ពី CGCC កំពុង​បន្ត​ចូលរួមចំណែក​ដល់​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​កំណើនសេដ្ឋកិច្ចជំរុញ​ការផ្តល់​ឱកាស​ការងារនិង​ស្ថិរភាព​សេដ្ឋកិច្ច​។

​លោកអឿសុធា​រ័ត្នប្រធាន​នាយក​ប្រតិបត្តិ CBC មានប្រសាសន៍​ឱ្យដឹងថា​៖«​ភាពជា​ដៃគូ​នេះបង្ហាញ​សមិទ្ធផល​ដ៏​សំខាន់​មួយ​ក្នុងការ​លើកកម្ពស់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រិន​ស្ត្រីនិង​ម្ចាស់​សហគ្រាស​ខ្នាតតូចនិង​មធ្យមក៏ដូចជា​ការធានា​នូវ​វិធីសាស្ត្រ​ប្រកបដោយ​តម្លាភាពទំនុកចិត្តនិង​ការបញ្ចូល​ទិន្នន័យសម្រាប់​បង្កើត​នូវ​លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន​នៅក្នុង​ប្រទេស​នេះ​។​

​លោក​ថ្លែងថា​៖ «​កិច្ចសហការ​រវាង CBC និង CGCC នឹង​អាច​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​របស់​យើងនិង​សម្រួល​ដល់​តម្រូវការ​នៃ​ការគាំទ្រ​បន្ថែម​ជាច្រើន​ដល់ SMEs»​។​

លោក Wong Keet Loong​អគ្គនាយក CGCC ក៏បាន​គូសបញ្ជាក់​ឱ្យដឹង​ផងដែរ​ថា៖«​ជាមួយនឹង​អនុស្សរណៈ​នៃ​ការយោគយល់​នេះ CGCC នឹង​អាចបង្កើត​ទម្រង់​ឥណទាន​នៃ​កម្ចី​ដែលមាន​ការធានា​ដោយ​ប្រើពិន្ទុខេស្ករ (K-Score) របស់ CBC ជា​ឯកសារយោង​សម្រាប់​ការវាយតម្លៃ​ឥណទាន​របស់​អ្នក​ខ្ចី​ដែលមាន​ការធានា​របស់​យើង​»​។​

​លោក​បន្ថែមថា​៖ «​នៅពេលដែល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម (PFIs) រាយការណ៍​ពី​ការផ្តល់​កម្ចី​ដែលមាន​ការធានា​នៅក្នុង​របាយការណ៍​ប្រចាំខែ​របស់​ពួកគេ​ទៅកាន់ CBC ទិន្នន័យ​នេះ​នឹងមាន​ប្រយោជន៍​ក្នុងការ​ចាប់យក​ទម្រង់​របស់​អ្នក​ខ្ចី​ដែលជា SMEs នៅ​កម្ពុជាដែល​ទទួលបាន​កម្ចី​មានការ​ធានា​។ការណ៍​នេះ​នឹង​ជួយ​សម្រួល​បន្ថែមទៀត​ដល់​លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន​សម្រាប់ SMEs»​។​

​យោងតាម CCC កិច្ចសហការ​គ្នា​នេះនឹង​អាចឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថលការរាយការណ៍​កម្រិត​ខ្ពស់និង​ឧបករណ៍​វិភាគ​ទិន្នន័យ​ពី CBC ដើម្បី​ធ្វើការ​វាយតម្លៃ​អំពី​ហានិភ័យ​ជាក់លាក់​របស់​អ្នក​ខ្ចីនិង​តាមដាន​អំពី​ការប្រើប្រាស់​កម្ចី​របស់​ពួកគេ​ផងដែរ​។​

«​តាមរយៈ​កិច្ចសហប្រតិបត្តិការ​នេះ​ផងដែរ CGCC និង CBC ប្តេជ្ញា​សហការគ្នា​កសាង​នូវ​សកម្មភាព​បង្កើន​ការយល់ដឹងនិង​លើកកម្ពស់​ចំណេះដឹង​ហិរញ្ញវត្ថុនិង​បរិ​យាប​ន្ន​ហិរញ្ញវត្ថុនៅក្នុង​ប្រទេស​កម្ពុជា​»​។នេះ​បើ​យោងតាម CCC៕

Credit to: ភ្នំពេញ ប៉ុស្តិ៍, ១៤ សីហា ២០២២

កិច្ចពិភាក្សាស្វែងយល់និងពង្រឹងកិច្ចសហការលើការធានាឥណទានរវាង CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម សាខាខេត្តបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប

កាលពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដឹកនាំដោយ លោក ណូ លីដា អគ្គនាយករង បានជួបពិភាក្សាស្វែងយល់អំពីការអនុវត្តការធានាឥណទាន និងផ្សព្វផ្សាយបន្ថែមអំពីគម្រោងធានាឥណទានរបស់ CGCC ដោយផ្ទាល់ជាមួយថ្នាក់គ្រប់គ្រង និងបុគ្គលិករបស់សាខានៃគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) មួយចំនួនរបស់ CGCC នៅខេត្តបាត់ដំបង រួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេ ធនាគារ ABA ធនាគារ អេស៊ីលីដា​​, នៅខេត្តបន្ទាយមានជ័យ រួមមាន ធនាគារ ABA ធនាគារកាណាឌីយ៉ា , និងនៅខេត្តសៀមរាប រួមមាន ធនាគារ ABA ធនាគារ អេស៊ីលីដា គ្រឹះស្ថានហិរញ្ញវត្ថុអេអឹមខេ ធនាគារស្ថាបនា និងធនាគារ Maybank (Cambodia)។

កិច្ចពិភាក្សាជាមួយ PFIs របស់ CGCC នៅខេត្តទាំងបី ដែលជាខេត្តមានសក្តានុពលសេដ្ឋកិច្ច និងបណ្តុំទៅដោយអាជីវកម្មនេះ គឺជាឱកាសមួយសម្រាប់ទាំង CGCC និង PFIs ស្វែងយល់អំពីភាពចាំបាច់នៃការធានាឥណទាន និងឱកាសដែល PFIs អាចបង្កើនការផ្តល់កម្ចីជូនទៅដល់ក្រុមហ៊ុនអាជីវកម្ម ដែលមានតម្រូវការកម្ចីតែខ្វះទ្រព្យបញ្ចាំ។

តាមរយៈកិច្ចពិភាក្សាដោយផ្ទាល់ជាមួយ PFIs របស់ CGCC នៅបណ្តាខេត្តទាំងបីនេះ CGCC បានស្វែងយល់អំពីស្ថានភាពនៃការធានាឥណទាន ដែលបានអនុវត្តដោយផ្ទាល់ដោយ PFIs នៅតាមបណ្តាខេត្ត រួមទាំងមតិយោបល់ដ៏មានសារៈសំខាន់នានាទៅលើគម្រោងធានាឥណទានរបស់ CGCC។ CGCC និង PFIs នឹងបន្តបង្កើនការសហការលើការផ្តល់កម្ចីដែលមានការធានាជូនដល់ក្រុមហ៊ុនអាជីវកម្ម។

Click here to read about: Loans with Credit Guarantees to Support the Development of SMEs

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម” នៅខេត្តបាត់ដំបង និង ខេត្តសៀមរាប

សាជីវកម្មធានាឥណទានកម្ពុជា (CGCC) សហការជាមួយធនាគារកាណាឌីយា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម” កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ នៅឯខេត្តបាត់ដំបង និងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ នៅខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយអំពីគម្រោងធានាឥណទាន និងអត្ថប្រយោជន៍ពីការធានាឥណទានសម្រាប់ក្រុមហ៊ុនអាជីវកម្ម និងគ្រឹះស្ថានហិរញ្ញវត្ថុ ក៏ដូចជាដើម្បីចែករំលែកអំពីផលិតផលឥណទានដែលមានការធានារបស់ធនាគារកាណាឌីយ៉ា ជូនដល់ម្ចាស់អាជីវកម្មដែលស្ថិតនៅក្នុងខេត្តគោលដៅទាំង២នេះ។​

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម”
សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម” នៅខេត្តសៀមរាប ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២

Seminar on “Loans with Credit Guarantees to Support the Development of SMEs” in Battambang Province on 05 July 2022
សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម” នៅខេត្តបាត់ដំបង ​ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២

សិក្ខាសាលាផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមពីបណ្តាម្ចាស់អាជីវកម្ម នៅខេត្តបាត់ដំបង និងខេត្តសៀមរាប ក្រោមការសម្របសម្រួលរបស់សមាគមសហគ្រិនស្រ្តីកម្ពុជា សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ក៏ដូចជាការអញ្ជើញចូលរួមពីក្រុមការងាររបស់ CGCC ដឹកនាំដោយលោក ណូ​ លីដា អគ្គនាយករង CGCC និងធនាគារកាណាឌីយ៉ាដឹកនាំដោយ លោក សុង គឹមហុង ប្រធាននាយកដ្ឋាន ឥណទានខ្នាតតូចនិងមធ្យមនៃធនាគារកាណាឌីយ៉ា ផងដែរ។

CGCC សង្ឃឹមថា សិក្ខាសាលាផ្សព្វផ្សាយនេះផ្តល់អត្ថប្រយោជន៍ ដល់ម្ចាស់អាជីវកម្មដែលមានតម្រូវការកម្ចីសម្រាប់ពង្រីក និងទ្រទ្រង់អាជីវកម្មរបស់ខ្លួន ប៉ុន្តែប្រឈមនឹងបញ្ហាខ្វះទ្រព្យបញ្ចាំ​ ឱ្យបានស្វែងយល់ពីនីតិវិធីក្នុងការស្នើសុំកម្ចីដែលមានការធានាឥណទានពី CGCC តាមរយៈ​គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFI) របស់ CGCC៕

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម” នៅខេត្តបាត់ដំបង ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២
សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម” នៅខេត្តបាត់ដំបង ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម” នៅខេត្តសៀមរាប ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២
សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម” នៅខេត្តសៀមរាប ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម” នៅខេត្តសៀមរាប ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២
សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម” នៅខេត្តសៀមរាប ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២

Click here to read about: Dissemination Workshop on Access to Credit Guarantee for Businesses in Tourism Sector