CGCC

កម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC (EPIC) វគ្គទី៣ នៃឆ្នាំ២០២៤

ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច សាជីវកម្មធានាឥណទានកម្ពុជា (CGCC) សហការជាមួយ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានរៀបចំកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC (EPIC) វគ្គទី៣ នៃឆ្នាំ២០២៤ ស្តីអំពី “ប្រតិបត្តិការអាជីវកម្មក្នុងយុគសម័យឌីជីថល សម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs)” ដែលមានការចូលរួមពីសិក្ខាកាមដែលជាម្ចាស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យមសរុបប្រមាណ៥០រូប ក្នុងនោះមាន ​៦៥% ជាសហគ្រិនស្រ្តី និងរួមទាំងនិស្សិតប្រមាណ១០រូប នៃសមាគមសិស្ស-និសិ្សតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)។

កម្មវិធី EPIC វគ្គទី៣នៃឆ្នាំ ២០២៤នេះ ត្រូវបានចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់ សម្រាប់ពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការចូលរួមជូនដល់សិក្ខាកាម គ្រូបណ្តុះបណ្តាល និងវាគ្មិនកិត្តិយសទាំងអស់ ពីសំណាក់ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងនិស្សិត (ក្រុមទី៦) នៃសមាគមសិស្ស-និសិ្សតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) និងក្រោមចូលរួមជាគណអធិបតីពីសំណាក់ លោកជំទាវ យូ បូរី អនុប្រធានសមាគមស្រ្តីកម្ពុជា, លោក ណូ លីដា អគ្គនាយក CGCC, លោកស្រី ហង់ ជួ​ន ណារីតា នាយិកានាយកដ្ឋានសេវាកម្មធនាគារផ្នែកសាជីវកម្ម នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់, លោក ពា វណ្ណឆាយ នាយកផ្នែកសហគ្រាសធុនតូចនិងមធ្យម នៃនាយកដ្ឋានធនាគារសាជីវកម្ម នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងគណៈគ្រប់គ្រង នៃCGCC និង ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។

តាមរយៈ EPIC វគ្គទី៣ នៃឆ្នាំ២០២៤នេះ សិក្ខាកាមទាំងអស់បានស្វែងយល់អំពី “ប្រតិបត្តិការអាជីវកម្មក្នុងយុគសម័យឌីជីថល សម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs)” ដែលត្រូវបានចែករំលែកដោយ លោកស្រី សែម ស្រីតូច នាយិកាប្រតិបត្តិ និងស្ថាបនិកសហគ្រាស អ៊ីភីអិល ផូលីនែត និងជាប្រធានសមាគមទឹកឃ្មុំកម្ពុជាដែលលោកស្រីបានចែករំលែកនូវឧបករណ៍ឌីជីថល ដើម្បីសម្រួលដល់ប្រតិបត្តិការអាជីវកម្ម, របៀបប្រើប្រាស់ឧបករណ៍ឌីជីថល ដើម្បីបង្កើនការលក់ ការគ្រប់គ្រងផ្នែកលក់និងអាជីវកម្ម ទំនាក់ទំនងអតិថិជន ការផ្សព្វផ្សាយផលិតផលឬសេវាកម្ម ការការពារការគំរាមកំហែងសន្តិសុខសាយប័រ និងចែករំលែកអំពីវិធីសាស្រ្តក្នុងការសម្របខ្លួនទៅនឹងនិន្នាការទីផ្សារនាពេលអនាគត និងឌីជីថលនីយកម្ម ដើម្បីរក្សាការប្រកួតប្រជែង និងនិរន្តរភាពនៃអាជីវកម្ម។  សិក្ខាកាមទាំងអស់ ក៏បានចែករំលែកនូវបទពិសោធន៍ជាក់ស្តែងផ្ទាល់ខ្លួន ពីគ្នាទៅវិញទៅមក តាមរយៈវេទិកាពិភាក្សាជាក្រុមទៅលើប្រធានបទជុំវិញសារៈសំខាន់នៃការប្រើប្រាស់ឧបករណ៍ និងប្រព័ន្ធឌីជីថល បញ្ហាប្រឈមក្នុងការផ្លាស់ប្តូរទៅរកការប្រើប្រាស់ប្រព័ន្ធឌីជីថល និងសំណូមពរឬសំណើនានា។

CGCC, GuarantCo និង PIDG សហការគ្នាបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព នៅកម្ពុជា

(ភ្នំពេញ)៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និង ក្រុមហ៊ុន GuarantCo, នៃសម្ព័ន្ធអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឯកជន (Private Infrastructure Development Group-PIDG) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងគោលគោលបំណងបង្កើនបរិយាបន្នហិរញ្ញវត្ថុប្រកបដោយចីរភាព និងឱកាសវិនិយោគនៅកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះ នឹងបង្កើនសមត្ថភាពនៃការធានាឥណទានរបស់ CGCC តាមរយៈការចូលរួមរបស់ CGCC ក្នុងប្រតិបត្តិការធានាឥណទាន ជាមួយក្រុមហ៊ុន GuarantCo និងការទទួលបានជំនួយបច្ចេកទេសពី PIDG។

ជាមួយនឹងបទពិសោធន៍ធានាលើការបោះផ្សាយសញ្ញាបណ្ណចំនួនបី នៅកម្ពុជា ក្រុមហ៊ុន GuarantCo កំពុង សិក្សាលើការជួយអភិវឌ្ឍសមត្ថភាពធានារបស់ CGCC នៅក្នុងទីផ្សារមូលធន តាមរយៈកម្មវិធី PIDG Credit Enhancement Facility។

កម្មវិធីនេះមានគោលបំណងបង្កើនលទ្ធភាពធានាលើរូបិយប័ណ្ណក្នុងស្រុក នៅក្នុងទីផ្សារគោលដៅ តាមរយៈការចាប់ដៃគូជាមួយស្ថាប័នក្នុងស្រុក និងការប្រើប្រាស់ធនធានពី PIDG Group ពោលគឺ ការផ្តល់ការធានាបន្ត (Re-Guarantee) ដោយ GuarantCo និងជំនួយបច្ចេកទេសពី PIDG។

អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាជំហានដំបូង របស់ភាគីទាំងពីរ ក្នុងការឆ្ពោះទៅរកការរៀបចំក្របខណ្ឌនៃកិច្ចព្រមព្រៀងភាពជាដៃគូទូលំទូលាយមួយ ដែលភាគីទាំងពីរសង្ឃឹមថានឹងអាចចាប់ផ្តើមនៅក្នុងឆ្នាំនេះ ដោយរួមមាន ការផ្ទេរអ៊ិចស្ប៉ូស័រនៃការធានាទៅវិញទៅមក រវាង CGCC និង GuarantCo ក៏ដូចជា ជំនួយបច្ចេកទេសផងដែរ។

កម្មវិធីជំនួយបច្ចេកទេសរបស់ PIDG នឹងគាំទ្រ CGCC ក្នុងការរៀបចំឯកសារសំខាន់ៗ សម្រាប់ការធានាលើការបោះផ្សាយសញ្ញាបណ្ណ និងផ្តល់អ្នកប្រឹក្សាយោបល់លើប្រតិបត្តិការធានាឥណទាន ក៏ដូចជាផ្តល់ការគាំទ្រដល់ការកសាងសមត្ថភាព លើដំណើរការគ្រប់គ្រងឥណទាន ការវិនិយោគ និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោក Philippe Valahu នាយកប្រតិបត្តិរបស់ PIDG បានមានប្រសាសន៍ថា៖ «ដំណោះស្រាយហិរញ្ញប្បទានក្នុងតំបន់ គឺជាផ្នែកដ៏សំខាន់មួយនៃយុទ្ធសាស្ត្រឆ្នាំ២០៣០ របស់យើង ហើយការបង្កើតឱ្យមានជំនួយសម្រាប់លើកកម្ពស់ឥណទាននៅក្នុងប្រទេស គឺជាគោលដៅសំខាន់មួយ ដើម្បីជួយអភិវឌ្ឍទីផ្សារក្នុងស្រុក។ ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយ CGCC នឹងជួយពន្លឿនការងារនេះ»

លោក Layth Al-Falaki នាយកប្រតិបត្តិក្រុមហ៊ុន GuarantCo បានមានប្រសាសន៍ថា៖ «យើងមានមោទនភាពដែលបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ជាមួយសាជីវកម្មធានាឥណទានកម្ពុជា និងអាចប្រើប្រាស់លទ្ធភាពធានាដើម្បីគាំទ្រដល់ CGCC ក្នុងការពង្រីកប្រតិបត្តិការរបស់ខ្លួនសម្រាប់ការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព តាមរយៈទីផ្សារមូលធនក្នុងស្រុក ស្របតាមផែនការយុទ្ធសាស្ត្ររបស់ PIDG និង GuarantCo។ វត្តមានរបស់ក្រុមហ៊ុន GuarantCo នៅកម្ពុជាបានចាប់ផ្តើមនៅឆ្នាំ២០២២ តាមរយៈការធានាលើការបោះផ្សាយសញ្ញាប័ណ្ណរបស់ក្រុមហ៊ុន First Finance, Royal Railway និងក្រុមហ៊ុន Cellcard នៅឆ្នាំ២០២៣។ តាមរយៈអនុស្សរណៈនៃការយោគយល់ជាមួយ CGCC នេះ យើងនឹងបន្តសន្ទុះការងាររបស់យើងនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា នូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលមានលក្ខណៈកាន់តែប្រសើរឡើង»

លោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា បានមានប្រសាសន៍ថា៖ «យើងមានកិត្តិយសជាខ្លាំងដែលមានឱកាសសហការជាមួយក្រុមហ៊ុន GuarantCo ដែលជាក្រុមហ៊ុនផ្តល់ការធានាលំដាប់អន្តរជាតិ ទទួលបានទុនពីរដ្ឋាភិបាលចំនួន ៧នៃក្រុមប្រទេស G12 រួមមាន ចក្រភពអង់គ្លេស ស្វីស ស៊ុយអែត អូស្ត្រាលី ហូឡង់ កាណាដា និងបារាំង។ CGCC នឹងទទួលបានអត្ថប្រយោជន៍ពីជំនាញឯកទេស ក្នុងដំណើរការធានាលើការបោះផ្សាយសញ្ញាបណ្ណរបស់យើង។ យើងពិតជាមានសេចក្តីរំភើបជាខ្លាំងចំពោះកិច្ចសហប្រតិបត្តិការនេះ ហើយរំពឹងថានឹងទទួលបានការគាំទ្រដ៏រឹងមាំ ដែលអាចពង្រីកសមត្ថភាពធានារបស់យើង»

អំពី GuarantCo

GuarantCo កៀរគរការវិនិយោគរូបិយប័ណ្ណ ក្នុងស្រុកពីវិស័យឯកជនសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងគាំទ្រដល់ការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាបនៅទូទាំងទ្វីបអាហ្វ្រិក និងអាស៊ី។ GuarantCo គឺជាផ្នែកមួយនៃ PIDG និងទទួលមូលនិធិពីរដ្ឋាភិបាលនៃចក្រភពអង់គ្លេស ស្វីស អូស្ត្រាលី និងស៊ុយអែត តាមរយៈ PIDG Trust ពីប្រទេសហូឡង់ តាមរយៈ FMO និង PIDG Trust ពីប្រទេសបារាំង តាមរយៈមណ្ឌលប្រចាំការ និង Global Affairs ពីប្រទេសកាណាដា តាមរយៈជំនួយដែលផ្តល់សំណងវិញបាន។ GuarantCo ទទួលបានចំណាត់ថ្នាក់ឥណទាន កម្រិត AA ពីក្រុមហ៊ុនវាយតម្លៃ Fitch និងកម្រិត A1 ពីក្រុមហ៊ុនវាយតម្លៃ Moody’s។ ចាប់តាំងពីឆ្នាំ ២០០៥ មក ក្រុមហ៊ុន GuarantCo បានគាំទ្រដល់ការកៀរគរប្រាក់វិនិយោគសរុបចំនួន ៦,៨ ពាន់លានដុល្លារ និងការវិនិយោគពីវិស័យឯកជនចំនួន ៥,៧ ពាន់លានដុល្លារ ដោយផ្តល់អត្ថប្រយោជន៍ពីការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដល់ប្រជាជនចំនួន ៤៤,៧ លាននាក់ និងបង្កើតការងារប្រមាណ ២៤៣.០០០។ សកម្មភាពរបស់ GuarantCo ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន GuarantCo Management Company ដែលជាផ្នែកមួយនៃស្ថាប័ន Cardano Development www.guarantco.com

អំពី PIDG

ក្រុមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឯកជន (PIDG) គឺជាក្រុមហ៊ុនអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនវានុវត្តន៍ និងជាក្រុមហ៊ុនវិនិយោគ ដែលកៀរគរការវិនិយោគឯកជនសម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តភាព និងបរិយាបន្នកម្មក្នុងអនុតំបន់សាហារ៉ានៃទ្វីប អាហ្វ្រិក និងនៅអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។ ការវិនិយោគរបស់ PIDG ជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងការឆ្ពោះទៅរកការបំភាយឧស្ម័នសូន្យ ការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG)។ PIDG សម្រេចបាននូវមហិច្ឆិតារបស់ខ្លួន ស្របតាមគុណតម្លៃរបស់ក្រុមហ៊ុនក្នុងការច្នៃប្រឌិតថ្មី ភាពជាដៃគូ សុវត្ថិភាព បរិយាបន្ន និងភាពបន្ទាន់។

PIDG ផ្តល់ជំនួយបច្ចេកទេសសម្រាប់សកម្មភាពក្នុងដំណាក់កាលដំបូង និងដើមទុនសម្បទាន។ ក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់ PIDG ដែលផ្តោតលើការអភិវឌ្ឍគម្រោង រួមមាន InfraCo Africa និង InfraCo Asia ធ្វើការវិនិយោគលើការអភិវឌ្ឍគម្រោងក្នុងដំណាក់កាលដំបូង និងការវិនិយោគលើភាគហ៊ុនកម្មសិទ្ធិរបស់សាជីវកម្មនានា។ ដំណោះស្រាយឥណទានរបស់ PIDG រួមមាន EAIF (មូលនិធិហេដ្ឋារចនាសម្ព័ន្ធអាហ្វ្រិកដែលកំពុងរីកចម្រើន) ជាមូលនិធិបំណុលចម្រុះដំបូងគេ និងទទួលបានជោគជ័យ នៅក្នុងទីផ្សារនៃប្រទេសដែលមានប្រាក់ចំណូលទាប ខណៈដែល GuarantCo ដែលជាស្ថាប័នធានាឥណទាន និងជាបុត្រសម្ព័ន្ធរបស់ PIDG ផ្តល់ការលើកកម្ពស់ឥណទាន និងដំណោះស្រាយរូបិយប័ណ្ណក្នុងស្រុកតាមរយៈការកាត់បន្ថយហានិភ័យរបស់គម្រោង និងបង្កើនការធានាលើឥណទានក្នុងស្រុក ដែលអនុញ្ញាតឱ្យមានការផ្តល់ហិរញ្ញប្បទានដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

ចាប់តាំងពីឆ្នាំ ២០០២ មក PIDG បានគាំទ្រដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន២៣៣ ដោយបានផ្តល់ជូននូវលទ្ធភាពប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធថ្មី ឬប្រសើរជាងមុន ដល់ប្រជាជនប្រមាណជា ២២៨ លាននាក់។ PIDG ទទួលបានមូលនិធិពីរដ្ឋាភិបាលនៃចក្រភពអង់គ្លេស ហូឡង់ ស្វីស អូស្ត្រាលី ស៊ុយអែត ក្រសួងកិច្ចការសកលនៃប្រទេសកាណាដា អាល្លឺម៉ង់ និង IFC។ pidg.org

អំពីសាជីវកម្មធានាឥណទានកម្ពុជា

សាជីវកម្មធានាឥណទានកម្ពុជា (CGCC) គឺជាក្រុមហ៊ុនធានាឥណទានមុនដំបូងបង្អស់នៅកម្ពុជា ដែលត្រូវបានសម្រេចបង្កើតឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បេសកកម្មចម្បងរបស់សាជីវកម្មធានាឥណទានកម្ពុជា គឺផ្តល់នូវការធានាឥណទាន ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៤ CGCC បានប្រកាសជាផ្លូវការនូវការក្លាយខ្លួនជាបុគ្គលធានាលើការបោះផ្សាយសញ្ញាបណ្ណដំបូងគេរបស់កម្ពុជា បន្ទាប់ពីទទួលបានការទទួលស្គាល់ពីនិយ័តករមូលបត្រកម្ពុជា (SERC) និងទទួលបានចំណាត់ថ្នាក់ឥណទាន khAAA ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងស្រុក ពីក្រុមហ៊ុន រ៉េតធីង អេជេនស៊ី អហ្វ ខេមបូឌា។ CGCC មានគោលបំណងផ្តល់ការធានាលើការបោះផ្សាយសញ្ញាបណ្ណរបស់សាជីវកម្មក្នុងស្រុក នៅក្នុងទីផ្សារមូលបត្រកម្ពុជា (CSX) ដើម្បីគាំទ្រដល់ក្រុមហ៊ុនក្នុងស្រុក ក្នុងការកៀរគរទុន និងដើម្បីអភិវឌ្ឍវិស័យមូលបត្រនៅប្រទេសកម្ពុជា។ គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៤ CGCC បានផ្តល់ការធានាលើឥណទានប្រមាណ ២០០លានដុល្លារ ដល់សហគ្រាសខ្នាតតូច និងមធ្យម ជាង ២.៣០០ អាជីវកម្ម។ www.cgcc.com.kh

Credit to: Fresh News, Publish on 07 August 2024

“កម្មវិធីវិបស្សនាប្រចាំឆ្នាំ២០២៣ របស់បុគ្គលិក CGCC នៅខេត្តសៀមរាប”

ដើម្បីរឹតចំណងសាមគ្គីភាព បង្កើនផលិតភាពការងារ និងថ្លែងអំណរគុណដល់បុគ្គលិកទាំងអស់ ក្នុងកិច្ចខិតខំប្រឹងប្រែងចូលរួមចំណែកគាំទ្រដល់ប្រតិបត្តិការនៃការធានាឥណទាន CGCC បានរៀបចំកម្មវិធីវិបស្សនា​ អមជាមួយវគ្គបណ្តុះបណ្តាលស្តីពី “Action Leadership for Growth” ព្រមទាំងសកម្មភាពរឹតចំណងសាមគ្គីក្រុមការងារ (Team Building) ប្រចាំឆ្នាំ២០២៣ នៅខេត្តសៀមរាប ពីថ្ងៃទី៩ ដល់១២ ខែវិច្ឆិកា ឆ្នាំ២០២៣។

“កម្មវិធីវិបស្សនាប្រចាំឆ្នាំ២០២៣ របស់បុគ្គលិក CGCC នៅខេត្តសៀមរាប”
“កម្មវិធីវិបស្សនាប្រចាំឆ្នាំ២០២៣ របស់បុគ្គលិក CGCC នៅខេត្តសៀមរាប”

តាមរយៈកម្មវិធីនេះ ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ CGCC មានឱកាសបានស្វែងយល់ពីគ្នាទៅវិញទៅមក និងបានផ្លាស់ប្តូរបទពិសោធន៍ការងារ ក៍ដូចជាបានជួយបង្កើននូវសមត្ថភាព និងចំណេះដឹងបន្ថែមអំពីគោលគំនិតនិងការអនុវត្តស្តីពីភាពជាអ្នកដឹកនាំសម្រាប់ការអភិវឌ្ឍ ដើម្បីបង្កើន​ប្រសិទ្ធភាពការងាររបស់ក្រុមការងារ ក៍ដូចជារួមចំណែកដល់ប្រតិបត្តិការ និងការអភិវឌ្ឍរបស់ CGCC ស្របតាមចក្ខុវិស័យក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជាផងដែរ៕

“កម្មវិធីវិបស្សនាប្រចាំឆ្នាំ២០២៣ របស់បុគ្គលិក CGCC នៅខេត្តសៀមរាប”
“កម្មវិធីវិបស្សនាប្រចាំឆ្នាំ២០២៣ របស់បុគ្គលិក CGCC នៅខេត្តសៀមរាប”
“កម្មវិធីវិបស្សនាប្រចាំឆ្នាំ២០២៣ របស់បុគ្គលិក CGCC នៅខេត្តសៀមរាប”
“កម្មវិធីវិបស្សនាប្រចាំឆ្នាំ២០២៣ របស់បុគ្គលិក CGCC នៅខេត្តសៀមរាប”
“កម្មវិធីវិបស្សនាប្រចាំឆ្នាំ២០២៣ របស់បុគ្គលិក CGCC នៅខេត្តសៀមរាប”
“កម្មវិធីវិបស្សនាប្រចាំឆ្នាំ២០២៣ របស់បុគ្គលិក CGCC នៅខេត្តសៀមរាប”
“កម្មវិធីវិបស្សនាប្រចាំឆ្នាំ២០២៣ របស់បុគ្គលិក CGCC នៅខេត្តសៀមរាប”
“កម្មវិធីវិបស្សនាប្រចាំឆ្នាំ២០២៣ របស់បុគ្គលិក CGCC នៅខេត្តសៀមរាប”

វគ្គបណ្តុះបណ្តាល ស្តីពី  “PowerPoint Designs and Presentation skills” ជូនដល់បុគ្គលិករបស់ CGCC

កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ CGCC បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី  “PowerPoint Designs and Presentation skills” ជូនដល់បុគ្គលិកទាំងអស់ នៅការិយាល័យកណ្តាលរបស់ CGCC។

CGCC សង្ឃឹមយ៉ាងមុតមាំថា វគ្គបណ្តុះបណ្តាលនេះនឹងអាចជួយបង្កើនសមត្ថភាព និងចំណេះដឹងបន្ថែមអំពីវិធីសាស្រ្តនៃការរៀបចំបទបង្ហាញ និងជំនាញនៃការធ្វើបទបង្ហាញជូនដល់បុគ្គលិក ដើម្បីបង្កើន​ប្រសិទ្ធភាពការងាររបស់ពួកគេ ក៏ដូចជាការអភិវឌ្ឍ CGCC ទាំងមូល។

វគ្គបណ្តុះបណ្តាល ស្តីពី  “PowerPoint Designs and Presentation skills” ជូនដល់បុគ្គលិករបស់ CGCC
វគ្គបណ្តុះបណ្តាល ស្តីពី  “PowerPoint Designs and Presentation skills” ជូនដល់បុគ្គលិករបស់ CGCC
វគ្គបណ្តុះបណ្តាល ស្តីពី  “PowerPoint Designs and Presentation skills” ជូនដល់បុគ្គលិករបស់ CGCC
វគ្គបណ្តុះបណ្តាល ស្តីពី  “PowerPoint Designs and Presentation skills” ជូនដល់បុគ្គលិករបស់ CGCC
វគ្គបណ្តុះបណ្តាល ស្តីពី  “PowerPoint Designs and Presentation skills” ជូនដល់បុគ្គលិករបស់ CGCC
វគ្គបណ្តុះបណ្តាល ស្តីពី  “PowerPoint Designs and Presentation skills” ជូនដល់បុគ្គលិករបស់ CGCC
វគ្គបណ្តុះបណ្តាល ស្តីពី  “PowerPoint Designs and Presentation skills” ជូនដល់បុគ្គលិករបស់ CGCC
វគ្គបណ្តុះបណ្តាល ស្តីពី  “PowerPoint Designs and Presentation skills” ជូនដល់បុគ្គលិករបស់ CGCC

CGCC ចូលរួមកម្មវិធីបណ្តុះបណ្តាលប្រចាំឆ្នាំ លើកទី៣១របស់ Asian Credit Supplementation Institution Confederation (ACSIC)

លោក ណូ លីដា អគ្គនាយករង CGCC បានដឹកនាំក្រុមការងារ CGCC ចូលរួមកម្មវិធីបណ្តុះបណ្តាលប្រចាំឆ្នាំ លើកទី៣១ របស់ ACSIC នៅទីក្រុងហ្សាកាតា  ប្រទេសឥណ្ឌូនេស៊ី ដែលត្រូវបានរៀបចំឡើងដោយសមាគមសាជីវកម្មធានាឥណទានប្រទេសឥណ្ឌូនេស៊ី – Indonesia Guarantee Corporation Association (ASIPPINDO)  ហើយក៏បានចូលរួមជាវាគ្មិនកិត្តិយស ក្នុងការចែករំលែកអំពីគម្រោងធានាឥណទានរបស់ប្រទេសកម្ពុជា ក្រោមប្រធានបទរួមគឺ “Building a Resilient Future: Enabling Sustainable Credit Supplementation”។

CGCC ចូលរួមកម្មវិធីបណ្តុះបណ្តាលប្រចាំឆ្នាំ លើកទី៣១របស់ Asian Credit Supplementation Institution Confederation (ACSIC)
CGCC ចូលរួមកម្មវិធីបណ្តុះបណ្តាលប្រចាំឆ្នាំ លើកទី៣១របស់ Asian Credit Supplementation Institution Confederation (ACSIC)

កម្មវិធីបណ្តុះបណ្តាលនេះ មានការចូលរួមពីតំណាងសមាជិក និងអ្នកសង្កេតការណ៍របស់ ACSIC ជាង៦០រូប មកពី១២ប្រទេសនៅក្នុងទ្វីបអាស៊ី រួមមានប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ឥណ្ឌា ជប៉ុន កូរ៉េ ម៉ាឡេស៊ី ម៉ុងហ្គោលី នេប៉ាល់ ប៉ាពួអាស៊ីនូវែលហ្គីណេ ហ្វីលីពីន តៃវ៉ាន់ និងប្រទេសថៃ។

CGCC ចូលរួមកម្មវិធីបណ្តុះបណ្តាលប្រចាំឆ្នាំ លើកទី៣១របស់ Asian Credit Supplementation Institution Confederation (ACSIC)
CGCC ចូលរួមកម្មវិធីបណ្តុះបណ្តាលប្រចាំឆ្នាំ លើកទី៣១របស់ Asian Credit Supplementation Institution Confederation (ACSIC)

តាមរយៈកម្មវិធីបណ្តុះបណ្តាលនេះ តំណាងស្ថាប័នចូលរួមនីមួយៗបានធ្វើបទបង្ហាញ ចែករំលែកអំពីស្ថាប័នរបស់ខ្លួន ជាពិសេសទៅលើច្បាប់ បទប្បញ្ញត្តិ គម្រោង នីតិវិធី និងយន្តការ ពាក់ព័ន្ធនឹងការធានាឥណទាន ជាពិសេសគម្រោងធានាឥណទាន ដើម្បីគាំទ្រដល់បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)។ លើសពីការធានាឥណទាន CGCC និងស្ថាប័ននានាក៏បានចែករំលែកអំពីការចូលរួមលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុរបស់ MSMEs តាមរយៈកម្មវិធបណ្តុះបណ្តាលសមត្ថភាព ផងដែរ។

គួរបញ្ជាក់ផងដែរថា ACSIC គឺជាសមាគមនៃស្ថាប័នធានាឥណទាន ឬស្ថាប័នមានតួនាទីប្រហាក់ប្រហែលនេះដ៏ធំជាងគេ នៅក្នុងតំបន់អាស៊ី ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨៧ ដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធធានាឥណទាន ដែលបច្ចុប្បន្ននេះមានសមាជិក និងអ្នកសង្កេតការណ៍​ ចំនួន១៩ស្ថាប័ន មកពី១៣ប្រទេសនៅក្នុងទ្វីបអាស៊ី​។