នៅឆ្នាំ២០២៤ CGCC បានរៀបចំ EPIC ចំនួន៣វគ្គ ដោយជោគជ័យក្នុងខែឧសភា កក្កដា និងធ្នូ ដោយផ្តល់អត្ថប្រយោជន៍ដល់សហគ្រាសធុនតូច និងមធ្យមសរុបចំនួន ១១៦រូប មកពីរាជធានីភ្នំពេញ និងខេត្តចំនួន ១៥ ផ្សេងទៀត។ អ្នកចូលរួមភាគច្រើនរួមមាន ម្ចាស់អាជីវកម្ម បុគ្គលិករបស់ពួកគេ ប្រធានសហគមន៍កសិកម្ម អ្នកចែកចាយ និងនិស្សិត ដែលតំណាងឱ្យវិស័យផ្សេងៗគ្នាដូចជា រោងម៉ាស៊ីនកិនស្រូវ ការចិញ្ចឹមសត្វ ការកែច្នៃគ្រាប់ស្វាយចន្ទី ការលក់រាយគ្រឿងទេស ការជួញដូរ ICT ភោជនីយដ្ឋាន ការអប់រំ និងកសិកម្ម។ ល។
នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅឯមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច សាជីវកម្មធានាឥណទានកម្ពុជា (CGCC) សហការជាមួយនឹងធនាគារ អេស៊ីលីដា បានរៀបចំនូវកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែលហៅថា Entrepreneurship Program Initiative of CGCC (EPIC) វគ្គទី១ នៃឆ្នាំ២០២៤ ស្តីអំពី “គន្លឹះក្នុងការរៀបចំផែនការអាជីវកម្ម និងយុទ្ធសាស្រ្តទទួលបានហិរញ្ញប្បទានផ្លូវការ” ក្រោមការចូលរួមពីសិក្ខាកាមចំនួន២០រូប ដែលជាម្ចាស់អាជីវកម្មសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម មកពីរាជធានីភ្នំពេញ និងខេត្តក្រុងចំនួន៥។
ប្រធានបទបណ្តុះបណ្តាល និងគ្រូបណ្តុះបណ្តាល៖
បទបង្ហាញ និងវាគ្មិន៖
ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែម: EPIC 1s Series of 2024
ចុចទីនេះ ទស្សនាវីដេអូសង្ខេប: Video Highlight of EPIC 1st Series of 2024
នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច សាជីវកម្មធានាឥណទានកម្ពុជា (CGCC) សហការជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ក្រោមការគាំទ្រពី គម្រោង Feed the Future Cambodia Harvest III របស់ USAID បានរៀបចំកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC (EPIC) វគ្គទី២ នៃឆ្នាំ២០២៤ ស្តីអំពី “គន្លឹះក្នុងការទទួលបាន និងការប្រើប្រាស់ហិរញ្ញប្បទានផ្លូវការ ប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាព” ដោយមានការចូលរួមពី លោក NimishJhaveri ប្រធានគម្រោងហាវែស III លោក ស គីណាល់ អនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងលោក ណូ លីដា អគ្គនាយករង CGCC ព្រមទាំងវាគ្មិនកិត្តិយស និងសិក្ខាកាមចំនួន ៥១រូប ដែលជាសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម នៅក្នុងវិស័យកសិកម្ម និងសហគមន៍កសិកម្ម ដែលមកពីរាជធានីភ្នំពេញ និងខេត្តក្រុងចំនួន ១២។
ប្រធានបទបណ្តុះបណ្តាល និងគ្រូបណ្តុះបណ្តាល៖
បទបង្ហាញ និងវាគ្មិន៖
ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែម: EPIC 2nd Series of 2024
Click here: Video Highlight of EPIC 2nd Series of 2024
ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច សាជីវកម្មធានាឥណទានកម្ពុជា (CGCC) សហការជាមួយ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានរៀបចំកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC (EPIC) វគ្គទី៣ នៃឆ្នាំ២០២៤ ស្តីអំពី “ប្រតិបត្តិការអាជីវកម្មក្នុងយុគសម័យឌីជីថល សម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs)” ដែលមានការចូលរួមពីសិក្ខាកាមដែលជាម្ចាស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យមសរុបប្រមាណ៥០រូប ក្នុងនោះមាន ៦៥% ជាសហគ្រិនស្រ្តី និងរួមទាំងនិស្សិតប្រមាណ១០រូប នៃសមាគមសិស្ស-និសិ្សតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)។
កម្មវិធី EPIC វគ្គទី៣នៃឆ្នាំ ២០២៤នេះ ត្រូវបានចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់ សម្រាប់ពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការចូលរួមជូនដល់សិក្ខាកាម គ្រូបណ្តុះបណ្តាល និងវាគ្មិនកិត្តិយសទាំងអស់ ពីសំណាក់ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងនិស្សិត (ក្រុមទី៦) នៃសមាគមសិស្ស-និសិ្សតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) និងក្រោមចូលរួមជាគណអធិបតីពីសំណាក់ លោកជំទាវ យូ បូរី អនុប្រធានសមាគមស្រ្តីកម្ពុជា, លោក ណូ លីដា អគ្គនាយក CGCC, លោកស្រី ហង់ ជួន ណារីតា នាយិកានាយកដ្ឋានសេវាកម្មធនាគារផ្នែកសាជីវកម្ម នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់, លោក ពា វណ្ណឆាយ នាយកផ្នែកសហគ្រាសធុនតូចនិងមធ្យម នៃនាយកដ្ឋានធនាគារសាជីវកម្ម នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងគណៈគ្រប់គ្រង នៃCGCC និង ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។
ប្រធានបទបណ្តុះបណ្តាល និងគ្រូបណ្តុះបណ្តាល៖
បទបង្ហាញ និងវាគ្មិន៖
ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែម: EPIC 3rd Series of 2024