CGCC

ការធានាលើសញ្ញាបណ្ណរបស់សាជីវកម្មធានាឥណទានកម្ពុជា

ក្របខណ្ឌធានាសញ្ញាបណ្ណរបស់ CGCC ត្រូវបានអនុម័តដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ CGCC បានក្លាយជាបុគ្គលធានាលើសញ្ញាបណ្ណ ដែលបានទទួលស្គាល់ដោយនិយ័តករមូលបត្រកម្ពុជា​ (SERC) នៅថ្ងៃទី​២២ ខែសីហា ឆ្នាំ២០២៣។ យើងទទួលបានចំណាត់ថ្នាក់ឥណទាន khAAA ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងស្រុក ពីក្រុមហ៊ុន រ៉េតធីង អេជេនស៊ី អហ្វ ខេមបូឌា (RAC) នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ និងបានសម្ពោធ ជាបុគ្គលធានាលើសញ្ញាបណ្ណដំបូងគេរបស់កម្ពុជាជាផ្លូវការ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។​

CGCC មានគោលបំណងផ្តល់ការធានាលើសញ្ញាបណ្ណចារឹកជាប្រាក់រៀល ដែលបានចុះបញ្ជីនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) ដើម្បីគាំទ្រដល់ក្រុមហ៊ុនក្នុងស្រុកក្នុងការកៀរគរទុនវិនិយោគ និងការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណនៅកម្ពុជា។

អត្ថប្រយោជន៍ នៃការធានាលើសញ្ញាបណ្ណ

សម្រាប់ទីផ្សារសញ្ញាបណ្ណ៖

  • ជំរុញការបោះផ្សាយសញ្ញាបណ្ណ
  • ទាក់ទាញការវិនិយោគលើសញ្ញាបណ្ណ
  • ផ្តល់ជម្រើសបន្ថែមក្នុងការវិនិយោគ
  • បង្កើនសន្ទនីយភាពនៅក្នុងទីផ្សារសញ្ញាបណ្ណ

សម្រាប់អ្នកបោះផ្សាយ

  • បង្កើនចំណាត់ថ្នាក់ឥណទានរបស់សញ្ញាបណ្ណដែលមានបុគ្គលធានា
  • ពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានពីទីផ្សារសញ្ញាបណ្ណ
  • បង្កើនប្រភពទុនដែលមានលក្ខណៈពិពិធកម្ម

សម្រាប់វិនិយោគិន

  • ទទួលបានជម្រើសបន្ថែមក្នុងការវិនិយោគ
  • ទទួលបានការការពារនៅពេលអ្នកបោះផ្សាយគ្មានលទ្ធភាពសង
  • មានទំនុកចិត្តខ្ពស់ជាងមុនក្នុងការវិនិយោគលើសញ្ញាបណ្ណ

លក្ខខណ្ឌនៃការធានាលើសញ្ញាបណ្ណ

អ្នកបោះផ្សាយមានគុណវឌ្ឍិ

អ្នកបោះផ្សាយសញ្ញាបណ្ណត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

ដំណើរការនៃការស្នើសុំការធានាសញ្ញាបណ្ណ

  • ព័ត៌មានសាជីវកម្ម (ឧ. ប្រវត្តិ​ក្រុមហ៊ុន រចនាសម្ព័ន្ធម្ចាស់ភាគហ៊ុន ភាគទុនិក នាយក គណៈកម្មការ និងថ្នាក់ដឹកនាំសំខាន់ៗ​ ។ល។)
  • របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មយ៉ាងតិច ២ឆ្នាំចុងក្រោយ
  • ព័ត៌មានអំពីសញ្ញាបណ្ណ (ទំហំ រយៈពេល គោលបំណង ។ល។)
  • បញ្ជីឈ្មោះវិនិយោគិនសក្តានុពល
  • អភិបាលកិច្ចសាជីវកម្ម (របាយការណ៍ប្រឆាំងការសម្អាតប្រាក់) 
  • កិច្ចសន្យា/លិខិតព្រមព្រៀងរវាងក្រុមហ៊ុនមូលបត្រ និងអ្នកបោះផ្សាយសញ្ញាបណ្ណ
  • ឯកសារតម្រូវផ្សេងៗតាមការចាំបាច់។
  • ពាក្យស្នើសុំធានាសញ្ញាបណ្ណ
  • ផែនការអាជីវកម្ម/គម្រោងថវិការបស់អ្នកបោះផ្សាយ រួមទាំងការព្យាករលំហូរសាច់ប្រាក់
  • ឯកសារពាក់ព័ន្ធនឹងក្រុមហ៊ុន (ឧ. លក្ខន្តិកៈក្រុមហ៊ុន វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម បណ្ណប៉ាតង់។ល។)
  • សេចក្តីសម្រេចរបស់ក្រុមហ៊ុន (សេចក្តីសម្រេចឬ កំណត់ហេតុកិច្ចប្រជុំក្រុមប្រឹក្សាភិបាល និង/ឬ ម្ចាស់ភាគហ៊ុនលើការបោះផ្សាយសញ្ញាបណ្ណ)
  • សេចក្តីសម្រេចពីនិយ័តករ (អាជ្ញាបណ្ណដែលមានសុពលភាព លិខិតអនុញ្ញាត្តពីនិយ័តករ ​ ការច្របាច់បញ្ចូលគ្នា និងការទិញយកអាជីវកម្ម)
  • របាយការណ៍: របាយការណ៍ត្រួតពិនិត្យបំពេញកាតព្វកិច្ចតាមច្បាប់”ផ្នែកពាណិជ្ជកម្ម” រួមមានផ្នែកហិរញ្ញវត្ថុ ប្រតិបត្តិការ ​និងទស្សនៈវិស័យទីផ្សារ របាយការណ៍ត្រួតពិនិត្យបំពេញកាតព្វកិច្ចតាមច្បាប់”ផ្នែកគតិយុត្តិ” រួមមាន ពន្ធដារ ធានារ៉ាប់រង វិវាទ របាយការណ៍ចំណាត់ថ្នាក់ឥណទាន និងរបាយការណ៍វាយតម្លៃទ្រព្យសម្បត្តិ ។ល។
  • ឯកសារធានាផ្សេងៗតាមការចាំបាច់ (កិច្ចព្រមព្រៀងអ៊ីប៉ូតែក និង/ឬបញ្ចាំ ។ល។)
  • មតិយោបល់ផ្នែកច្បាប់ទៅលើក្រុមហ៊ុនបោះផ្សាយ
  • កិច្ចព្រមព្រៀង ឬកិច្ចសន្យាជាមួយភាគីពាក់ព័ន្ធក្នុងការបោះផ្សាយសញ្ញាបណ្ណ
  • ឯកសារតម្រូវផ្សេងៗតាមការចាំបាច់របស់​ CGCC។
  • អុីមែល៖ [email protected]
  • ទូរស័ព្ទលេខ៖ ០២៣ ៧២២ ១២៣