គម្រោងធានាឥណទានសម្រាប់ការនាំចេញអង្ករ (REGS) របស់ CGCC ត្រូវបានដាក់ឱ្យដំណើរការដើម្បីសម្រួលដល់តម្រូវការហិរញ្ញប្បទាន និងឆ្លើយតបនឹងបញ្ហាប្រឈមរបស់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ដែលប្រឈមនឹងបញ្ហាខ្វះទ្រព្យធានាដើម្បីដាក់ស្នើកម្ចីទៅគ្រឹះស្ថានហិរញ្ញវត្ថុ ជាពិសេសនៅក្នុងរដូវកាលប្រមូលផល។
គម្រោង REGS ត្រូវបានដាក់ឱ្យដំណើរការក្នុងខែឧសភា ឆ្នាំ២០២៤ ក្នុងទំហំគម្រោង៣០លានដុល្លារ សម្រាប់ជំហានទី១ ដើម្បីគាំទ្រដល់រោងម៉ាស៊ីនកិនស្រូវ/ក្រុមហ៊ុននាំចេញអង្ករ ជាទុនបង្វិលដើម្បីទិញស្រូវដើម្បីកិនអង្ករសម្រាប់ការនាំចេញ។ គម្រោងនេះត្រូវបានរៀបចំឡើងស្របតាមឆន្ទះរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការនាំចេញអង្ករឱ្យបាន១លានតោន នៅឆ្នាំ២០២៥។
ដើម្បីទទួលបានការធានាឥណទានពី CGCC ក្រោមគម្រោង REGS អាជីវកម្មត្រូវតែ៖
ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវដែលជាសមាជិកសកម្មរបស់ CRF និងដែលមានតម្រូវការហិរញ្ញប្បទានសម្រាប់ជាទុនបង្វិល និងពង្រីកអាជីវកម្ម ជាពិសេសសម្រាប់ទិញស្រូវ កិនកែច្នៃ ក្នុងការនាំចេញអង្ករទៅក្រៅប្រទេស អាចទំនាក់ទំនងទៅកាន់ CRF ដើម្បីទទួលបានការសម្របសម្រួលក្នុងការទទួលបានហិរញ្ញប្បទាននេះ។
ទំនាក់ទំនងទៅ CRF តាមរយៈ:
លេខទូរសព្ទ៖ 093 680 680
ទំព័រហ្វេសប៊ុក: https://www.facebook.com/cambodiaricefederation