CGCC

Maybank Cambodia and CGCC team up to help local SMEs

Credit to: Khmer Times 

The local arm of Malaysian lender Maybank has signed a Credit Guarantee Agreement with the Credit Guarantee Corporation of Cambodia (CGCC) to make it easier for small and medium enterprises (SMEs) to get loans.

The two will work together under the Business Recovery Guarantee Scheme (BRGS), a program to support loan growth through credit guarantees. They will also collaborate on a Building Capacity and Capability program to increase financial literacy and support the growth, productivity, innovation, and competitiveness of SMEs.

“SMEs have stood out as a key driver behind the economic development of Cambodia,” said Rath Sophoan, Deputy Chief Executive Officer and Head of Community Financial Services at Maybank Cambodia. “We have noticed that our government has put increasing focus on the support and facilitation of this segment particularly as we prepare ourselves for recovery from the challenging period caused by the Covid-19 pandemic.”

He added that Maybank’s support to SMEs is in line with its mission of Humanising Financial Services, to ensure SME players remain competitive and continuously appraised of their growth opportunities.

Credit Guarantee Corporation of Cambodia Chief Executive Officer Wong Keet Loong said the CGCC has been ​in operation for a year but has only given out 150 credit guarantees totaling just over $17 million. He says the reason for the low uptake is that few Cambodians understand what a credit guarantee is.

“The credit guarantee is a financial tool to help banks to be able to lend to SMEs, especially where they have difficulty providing collateral and also for SMEs who are unable to provide a good financial track record, especially during this pandemic,” Wong said, adding that the credit guarantees would not only help companies borrow from banks and microfinance institutions but also give lenders added security.

He said the CGCC and Maybank Cambodia also plan to educate business owners and build long-term competitive advantages through the Building Capacity & Capability program.

“Financing is not the only challenge SMEs face in Cambodia, improvement in financial literacy is something that Cambodian businesses need to have as well,” Wong said. “I hear from banks and MFIs [microfinance institutions] that SMEs do not have proper records. As the country progresses it’s important that they improve their financial literacy so that they can progress and the SME segment will be able to grow. SMEs are the backbone of the economy and as they grow, I believe the country’s economy will also grow.”

Maybank Cambodia Chief Executive Officer Hanif Suadi said the lender would continue to give SMEs the tools that will help them prosper in the ‘New Normal’.

“Getting a business to run is even more challenging during these critical times. We understand the difficulties faced by SMEs and it is crucial that we support them during these times by offering financial solutions as a much-needed stimulus in sustaining their businesses thereby contributing to strengthening the economy of the country”.

Maybank and the CGCC were joined at the Credit Guarantee Agreement signing ceremony by representatives of the Finance Ministry and central bank.

“SMEs in Cambodia play an important role as the backbone of the economy,” said Ney Sakal, Deputy Director-General, Trust Regulator at the Ministry of Economy and Finance. “A lot of SMEs aren’t official. They are not registered. Registration is not related to tax collection, it formalizes the SME. It is the birth certificate of the SME. We need more SMEs to register,” he said.

Overall credit growth in Cambodia slowed to 17 percent last year due to the Coronavirus pandemic, according to Heng Bomakara, Deputy Director-General, Banking Supervision at the National Bank of Cambodia. It has recovered since then, he said, increasing 22 percent in the third quarter of this year, quarter on quarter. Data from the National Bank of Cambodia shows that 68 percent of consumer loans actually go to fund small businesses.

 

ការឆ្លុះបញ្ចាំងសំខាន់ៗលើការឆ្លើយតបទៅនឹងផលប៉ះពាល់ពីជំងឺកូវីដ១៩ និងទស្សនវិស័យនាពេលអនាគត ដើម្បីពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញ

អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា លោក Wong Keet Loong បានចូលរួមនៅក្នុងអង្គសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២១ តាមរយៈអនឡាញ ក្រោមប្រធានបទ ភាពធន់នៃវិស័យមីក្រូហិរញ្ញវត្ថុ និងការស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងអំឡុងនៃការរីករាលដាលនៃជំងឺកូវីដ១៩៖ «បញ្ហាប្រឈម និងឱកាស»។ លោកក៏បានចូលរួមចែករំលែកជាវាគ្មិនមួយរូប នៅក្នុងកិច្ចពិភាក្សាស្តីអំពី “ការឆ្លុះបញ្ចាំងសំខាន់ៗលើការឆ្លើយតបទៅនឹងផលប៉ះពាល់ពីជំងឺកូវីដ១៩ និងទស្សនវិស័យនាពេលអនាគត ដើម្បីពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញ”។

ការឆ្លុះបញ្ចាំងសំខាន់ៗលើការឆ្លើយតបទៅនឹងផលប៉ះពាល់ពីជំងឺកូវីដ១៩ និងទស្សនវិស័យនាពេលអនាគត ដើម្បីពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញ
ការឆ្លុះបញ្ចាំងសំខាន់ៗលើការឆ្លើយតបទៅនឹងផលប៉ះពាល់ពីជំងឺកូវីដ១៩ និងទស្សនវិស័យនាពេលអនាគត ដើម្បីពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញ

អង្គសន្និសីទនេះ ត្រូវបានរៀបចំឡើងដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ក្រោមការចូលរួមពីបណ្តាស្ថាប័ន និងភាគីពាក់ព័ន្ធ រួមមាន ស្ថាប័នរាជរដ្ឋាភិបាល ទីភ្នាក់ងារដៃគូអភិវឌ្ឍ និងជាពិសេស ស្ថាប័នហិរញ្ញវត្ថុ ដែលរួមមាន ធនាគារ និងមីក្រូហិរញ្ញវត្ថុ។

ការឆ្លុះបញ្ចាំងសំខាន់ៗលើការឆ្លើយតបទៅនឹងផលប៉ះពាល់ពីជំងឺកូវីដ១៩ និងទស្សនវិស័យនាពេលអនាគត ដើម្បីពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញ
ការឆ្លុះបញ្ចាំងសំខាន់ៗលើការឆ្លើយតបទៅនឹងផលប៉ះពាល់ពីជំងឺកូវីដ១៩ និងទស្សនវិស័យនាពេលអនាគត ដើម្បីពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញ

 

អត្ថបទគួរចាប់អារម្មណ៍ CGCC ចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីការទទួលបានឥណទាន សម្រាប់SMEs និងសហគ្រិនស្រ្តី

សាជីវកម្មធានាឥណទានកម្ពុជា​ និង ធនាគារ មេយប៊ែង ខេមបូឌា សហការជាផ្លូវការលើកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីគាំទ្រដល់ ​SMEs ឱ្យទទួលបានគុណប្រយោជន៍រយៈពេលយូរអង្វែង

សាជីវកម្មធានាឥណទានកម្ពុជា មានក្តីសោមនស្ស សូមប្រកាសជាផ្លូវការនូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្ត តាមរយៈកិច្ចព្រមព្រៀងធានាឥណទាន ជាមួយ ធនាគារ មេយប៊ែង ខេមបូឌា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ក្នុងការជួយគាំទ្រសហគ្រាសធុនតូច និងមធ្យមនៅប្រទេសកម្ពុជាក្នុងគោលបំណងដើម្បីជួយឲ្យពួកគាត់អាចបន្តទទួលបាននូវគុណប្រយោជន៍យូរអង្វែង តាមរយៈកម្មវិធី “កសាងសមត្ថភាព” សម្រាប់សហគ្រាសខា្នតតូច និងមធ្យម របស់ធនាគារ មេយប៊ែង ខេមបូឌា។
សាជីវកម្មធានាឥណទានកម្ពុជា​ និង ធនាគារ មេយប៊ែង ខេមបូឌា សហការជាផ្លូវការលើកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីគាំទ្រដល់ ​SMEs ឱ្យទទួលបានគុណប្រយោជន៍រយៈពេលយូរអង្វែង
សាជីវកម្មធានាឥណទានកម្ពុជា​ និង ធនាគារ មេយប៊ែង ខេមបូឌា សហការជាផ្លូវការលើកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីគាំទ្រដល់ ​SMEs ឱ្យទទួលបានគុណប្រយោជន៍រយៈពេលយូរអង្វែង
ការប្រកាសជាផ្លូវការនូវកិច្ចព្រមព្រៀងធានាឥណទាននេះត្រូវបានធ្វើឡើងបន្ថែម នៅឯវេទិកាធុរកិច្ចស្ដីអំពី “ការលើកស្ទួយការរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យមនៅប្រទេសកម្ពុជា” ដែលសហការរៀបចំឡើងដោយធនាគារមេយប៊ែង ខេមបូឌា និងសាជីវកម្មធានាឥណទានកម្ពុជា ក្រោមការគាំទ្រពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា។
សាជីវកម្មធានាឥណទានកម្ពុជា​ និង ធនាគារ មេយប៊ែង ខេមបូឌា សហការជាផ្លូវការលើកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីគាំទ្រដល់ ​SMEs ឱ្យទទួលបានគុណប្រយោជន៍រយៈពេលយូរអង្វែង
សាជីវកម្មធានាឥណទានកម្ពុជា​ និង ធនាគារ មេយប៊ែង ខេមបូឌា សហការជាផ្លូវការលើកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីគាំទ្រដល់ ​SMEs ឱ្យទទួលបានគុណប្រយោជន៍រយៈពេលយូរអង្វែង
វេទិកាធុរកិច្ចទាំងមូលនេះមាននូវកិច្ចពិភាក្សាពិសេស ដែលទទួលបានការសម្របសម្រួលដោយឯកឧត្តម អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងចូលរួមពីវាគ្មិនកិត្តិយស ៤រូបគឺលោក ណី សាកល អគ្គនាយករងនៃនិយ័តករបរធនបាលកិច្ច នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា លោក Wong Keet Loong អគ្គនាយក CGCC និង លោក រ័ត្ន សោភ័ណ អគ្គនាយករងធនាគារ Maybank (Cambodia)។
សាជីវកម្មធានាឥណទានកម្ពុជា​ និង ធនាគារ មេយប៊ែង ខេមបូឌា សហការជាផ្លូវការលើកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីគាំទ្រដល់ ​SMEs ឱ្យទទួលបានគុណប្រយោជន៍រយៈពេលយូរអង្វែង
សាជីវកម្មធានាឥណទានកម្ពុជា​ និង ធនាគារ មេយប៊ែង ខេមបូឌា សហការជាផ្លូវការលើកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីគាំទ្រដល់ ​SMEs ឱ្យទទួលបានគុណប្រយោជន៍រយៈពេលយូរអង្វែង
សាជីវកម្មធានាឥណទានកម្ពុជា​ និង ធនាគារ មេយប៊ែង ខេមបូឌា សហការជាផ្លូវការលើកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីគាំទ្រដល់ ​SMEs ឱ្យទទួលបានគុណប្រយោជន៍រយៈពេលយូរអង្វែង
សាជីវកម្មធានាឥណទានកម្ពុជា​ និង ធនាគារ មេយប៊ែង ខេមបូឌា សហការជាផ្លូវការលើកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីគាំទ្រដល់ ​SMEs ឱ្យទទួលបានគុណប្រយោជន៍រយៈពេលយូរអង្វែង
សាជីវកម្មធានាឥណទានកម្ពុជា​ និង ធនាគារ មេយប៊ែង ខេមបូឌា សហការជាផ្លូវការលើកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីគាំទ្រដល់ ​SMEs ឱ្យទទួលបានគុណប្រយោជន៍រយៈពេលយូរអង្វែង
សាជីវកម្មធានាឥណទានកម្ពុជា​ និង ធនាគារ មេយប៊ែង ខេមបូឌា សហការជាផ្លូវការលើកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីគាំទ្រដល់ ​SMEs ឱ្យទទួលបានគុណប្រយោជន៍រយៈពេលយូរអង្វែង
សាជីវកម្មធានាឥណទានកម្ពុជា​ និង ធនាគារ មេយប៊ែង ខេមបូឌា សហការជាផ្លូវការលើកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីគាំទ្រដល់ ​SMEs ឱ្យទទួលបានគុណប្រយោជន៍រយៈពេលយូរអង្វែង
សាជីវកម្មធានាឥណទានកម្ពុជា​ និង ធនាគារ មេយប៊ែង ខេមបូឌា សហការជាផ្លូវការលើកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីគាំទ្រដល់ ​SMEs ឱ្យទទួលបានគុណប្រយោជន៍រយៈពេលយូរអង្វែង

ធនាគារ ABA ចាប់ដៃគូជាមួយ CGCC ដើម្បីផ្ដល់ការគាំទ្រកម្ចីបន្ថែមដល់បណ្ដាអាជីវកម្ម

Credit to: Business Cambodia

ធនាគារ ABA ជាធនាគារពាណិជ្ជឈានមុខក្នុងប្រទេសកម្ពុជា និងសាជីវកម្មធានាឥណទានកម្ពុជា(CGCC) ជាសហគ្រាសសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើពិធីចុះហត្ថលេខាជាផ្លូវការ លើកិច្ចព្រមព្រៀងធានាឥណទានកាលពីថ្ងៃទី 11 ខែ វិច្ឆិកា ឆ្នាំ 2021។ ក្រោមកិច្ចព្រមព្រៀងនេះ ធនាគារ ABA នឹងផ្ដល់ប្រាក់កម្ចីដែលធានាដោយ CGCC ដើម្បីគាំទ្រដល់បណ្ដាសហគ្រាសមីក្រូ, សហគ្រាសធុនតូច និងមធ្យម និងសាជីវកម្ម​ធំៗក្នុងប្រទេសកម្ពុជាក្នុងការពង្រីកអាជីវកម្ម ការវិនិយោគ និងសម្រាប់ជាទុនបង្វិល។

ភាពជាដៃគូនេះ អាចឲ្យធនាគារ ABA គាំទ្រ និងជួយដល់អាជីវកម្មដែលមានលទ្ធភាពបង់សង តែខ្វះទ្រព្យតម្កល់នៅពេលស្នើសុំប្រាក់កម្ចី ដោយប្រើប្រាស់គម្រោងធានាឥណទានរបស់ CGCC។​ តាមរយៈកិច្ចព្រមព្រៀងនេះ ធនាគារ ABA អាចជួយអាជីវកម្មជាច្រើន ជាពិសេសអាជីវកម្មខ្នាតតូច និងមធ្យម ដោយផ្ដល់ជូនពួកគេនូវកម្មវិធីដែលអាចទទួលបាន និងកាន់តែរហ័ស ថែមទាំងទទួលបានកម្ចីខ្ពស់ទៅលើវិស័យដែលជាអាទិភាព។

លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA មានប្រសាសន៍ថា៖ “សហគ្រាសធុនតូច និងមធ្យមដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចជាតិ និងជាគោលដៅរបស់គ្រឹះស្ថានហិរញ្ញវត្ថុកម្ពុជា។ ដោយសារការគ្រប់គ្រងបទប្បញ្ញត្តិ និងហានិភ័យ ធនាគារតម្រូវឲ្យអ្នកដែលមានបំណងខ្ចីប្រាក់ត្រូវគោរពតាមបញ្ជីលក្ខណវិនិច្ឆ័យ រួមមានប្រវត្តិឥណទាន ស្ថានភាពហិរញ្ញវត្ថុ និងទ្រព្យតម្កល់។មិនមែនគ្រប់អាជីវកម្មសុទ្ធតែអាចបំពេញតាមលក្ខណវិនិច្ឆ័យទាំងនេះទេខណៈដែលការរីករាលដាលជាសកលនៃជំងឺកូវីដ 19 បានធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មកាន់តែច្រើន។ គម្រោងធានាឥណទាន​ ត្រូវបានផ្ដួចផ្ដើមឡើងដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្ដល់ជាយន្ដការចែករំលែកហានិភ័យរវាងធនាគារ ABA និង CGCC ដែលបណ្ដាអាជីវកម្មមិនគ្រប់លក្ខណវិនិច្ឆ័យក្នុងការខ្ចីប្រាក់ នៅតែអាចស្នើសុំខ្ចីបានពីធនាគារ ABA​ បាន។ ធនាគារនឹងពិចារណាលើសំណើទាំងនោះដោយផ្អែកលើគោលនយោបាយឥណទាន របស់ខ្លួននិងការវាយតម្លៃសំណើកម្ចី ខណៈដែលយើងផ្ដល់អាទិភាពចម្បងលើវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម។”

លោកបន្ថែមទៀតថា៖ “យើងខ្ញុំនៅធនាគារABA ចាប់ដៃគូជាមួយ CGCC ក្នុងការផ្តល់ជូនបណ្ដាអាជីវកម្មធុនតូច និងមធ្យមជាមួយនឹងការស្នើសុំកម្ចីកាន់តែងាយស្រួលជាងមុន​ និងដើម្បីបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តរបស់យើងខ្ញុំ ក្នុងការផ្ដល់អត្ថប្រយោជន៍ដល់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាដែលស្របនឹងបេសកកម្ម និងគុណតម្លៃសាជីវកម្មរបស់យើង។”

លោក Wong Keet Loong នាយកប្រតិបត្តិ CGCC បានបញ្ជាក់ថា៖ “CGCC ត្រូវបានបង្កើតឡើងក្នុង គោលបំណងបង្កើនកំណើនប្រាក់កម្ចីក្នុងវិស័យធនាគារ។ ជាមួយគម្រោងធានាឥណទាន គ្រឹះស្ថានហិរញ្ញវត្ថុអាចផ្ដល់កម្ចីកម្រិតខ្ពស់ជាងមុន។ ខណៈដែលសេដ្ឋកិច្ចកំពុងបើកដំណើរការឡើងវិញម្ដងទៀត តម្រូវការប្រាក់កម្ចីពីសហគ្រាសធុនតូច និងមធ្យមដើម្បីពង្រីកអាជីវកម្មកាន់តែមានការកើនឡើង។”

លោកបន្ថែមទៀតថា៖ “សេវាធានាឥណទានរបស់ CGCC នឹងដើរតួជាផ្នែកមួយនៃទ្រព្យតម្កល់សម្រាប់កម្ចី ធនាគារ ដូច្នេះវាជួយកាត់បន្ថយទ្រព្យតម្កល់ដែលតម្រូវពីអ្នកខ្ចី។ ធនាគារ ABA ដែលជាធនាគារ លំដាប់កំពូលមួយ មានកំណើនកម្ចីរឹងមាំ និងមានបណ្ដាញសាខាទូលំទូលាយ នឹងក្លាយជាយុទ្ធសាស្រ្ដ របស់យើងក្នុងការសម្រេចគោលបំណងនេះ។ យើងសង្ឃឹមថា ភាពជាដៃគូនេះនឹងជួយដល់សហគ្រាស ធុនតូច និងមធ្យមជាច្រើនបន្ថែមទៀត។”

 

អត្ថបទគួរចាប់អារម្មណ៍  ធនាគារ វីង និងសាជីវកម្មធានាឥណទានកម្ពុជា សហការគ្នាជួយដល់ការស្តារឡើងវិញ នូវប្រតិបត្តិការអាជីវកម្មនានា

ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងធានាឥណទានរវាង សាជីវកម្មធានាឥណទានកម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន

សាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) មានក្តីសោមនស្សរីករាយ ក្នុងការស្វាគមន៍ជាផ្លូវការ នូវភាព​ជា​ដៃគូជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន ដោយភាគីទាំងពីរបានប្រារព្ធ​ពិធីចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀង​ធានាឥណទាន នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នេះ នៅទីស្នាក់ការ​កណ្តាលរបស់គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចម្រើន។

កិច្ចព្រមព្រៀងធានាឥណទានរវាងសាជីវកម្មធានាឥណទានកម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន គឺជាការ​បើកផ្លូវមួយ​ក្នុងការគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម ជាពិសេសក្នុង់វិស័យកសិកម្ម ដែលខ្វះទ្រព្យបញ្ចាំ ដើម្បីអាចឱ្យម្ចាស់អាជីវកម្មមានលទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទានច្រើនជាងមុន សម្រាប់ការ​ទ្រទ្រង់​អាជីវកម្ម និងវិនិយោគឬពង្រីកអាជីវកម្មជាដើម។

ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងធានាឥណទានរវាង សាជីវកម្មធានាឥណទានកម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន
ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងធានាឥណទានរវាង សាជីវកម្មធានាឥណទានកម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន

លោក Wong Keet Loong នាយកប្រតិបត្តិសាជីវកម្មធានាឥណទានកម្ពុជា ថ្លែងការស្វា​គមន៍យ៉ាងកក់ក្តៅ​ជូនចំពោះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន ដែលចូលរួមជា “គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFI)” មួយរបស់ CGCC ចាប់ពីថ្ងៃនេះតទៅ។

លោកនាយកប្រតិបត្តិរបស់ CGCC មានប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខានាថ្ងៃនេះថា ៖ “កិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន នឹងអាចឱ្យ CGCC បង្កើនការគាំទ្រដល់ សហគ្រាសធុនតូចនិងមធ្យម ក្នុងវិស័យកសិកម្ម នៅតំបន់ជនបទ ដែលពិបាកក្នុងការទទួលបានហិរញ្ញប្បទានផ្លូវការពីគ្រឹះស្ថានហិរញ្ញវត្ថុ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន​​ នឹងអាចផ្តល់ហិរញ្ញប្បទានទៅកាន់ទាំង សហគ្រិននៃអាជីវកម្មខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ដែលគ្មានទ្រព្យបញ្ចាំ ឬ​មានទ្រព្យបញ្ចាំមិនគ្រប់គ្រាន់ សម្រាប់​​ការស្នើសុំកម្ចី។ ជាមួយនឹងការទទួលបានហិរញ្ញប្បទាននេះ យើងសង្ឃឹមថា MSMEs នឹងអាចបង្កើនចំណូលដល់ជីវភាពរស់នៅរបស់ពួកគេ ក៏ដូចជាកាត់បន្ថយនូវភាពក្រីក្រផងដែរ។”

លោក Yannick Nicolas MILEV នាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន បានសម្តែងក្តីរីករាយ និងលើក​ឡើងថា “ការផ្តួចផ្តើមរបស់ CGCC ពិតជាសំខាន់សម្រាប់ជួយទៅដល់សេដ្ឋកិច្ចនៅតំបន់ជនបទ និងប្រព័ន្ធទីផ្សារ។ សហគ្រាសខ្នាតតូចនិងមធ្យមក្នុងវិស័យកសិកម្មនៅតាមតំបន់ជនបទ ច្រើនតែជួប​ការលំបាក​ក្នុងការ​ទទួល​បានកម្ចីផ្លូវការ ដោយសារតែលទ្ធភាពរបស់ SMEs នៅក្នុងវិស័យកសិកម្ម មិនអាច​ឆ្លើយតប​នឹង​លក្ខខណ្ឌ​តម្រូវ​របស់អ្នកផ្តល់កម្ចីនៅក្នុងវិស័យហិរញ្ញវត្ថុ។ គម្រោងធានាឥណទាន នឹងចូលរួមដោះស្រាយបញ្ហានេះ ដែល​ជាលទ្ធផលនឹងពង្រឹងបរិយាបន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍអាជីវកម្ម។”

ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងធានាឥណទានរវាង សាជីវកម្មធានាឥណទានកម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន
ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងធានាឥណទានរវាង សាជីវកម្មធានាឥណទានកម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន
ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងធានាឥណទានរវាង សាជីវកម្មធានាឥណទានកម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន
ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងធានាឥណទានរវាង សាជីវកម្មធានាឥណទានកម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន

ម្ចាស់អាជីវកម្ម ដែលមានសញ្ជាតិខ្មែរ (កាន់កាប់ភាគហ៊ុនលើសពី៥០%) រួមទាំងសហគ្រាស​ធុនតូច​និងមធ្យម​ផងដែរ សូមទំនាក់ទំនងទៅកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន ដើម្បីទទួលបាន​ការធានា​ឥណទាន​លើកម្ចី​អាជីវកម្ម​របស់លោកអ្នក។ លោក​អ្នកអាចចូលទៅកាន់​គេហទំព័រ​របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន សម្រាប់ព័ត៌មានបន្ថែម ៖ https://www.chamroeun.com/

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ CGCC បានផ្តល់ការធានា លើកម្ចី​របស់​អាជីវកម្ច​ចំនួន១០៥ អាជីវកម្មរួចមកហើយ ដែលគិតជាទឹកប្រាក់មានទំហំស្មើនឹងជាង ១៤លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះ​ផងដែរ ការធានាលើកម្ចីអាជីវកម្មភាគច្រើនបំផុត ត្រូវបានផ្តល់ជូនទៅសហគ្រាសធុនតូចនិងមធ្យម ស្មើ​នឹង ៩៤% នៃចំនួនអាជីវកម្មសរុបដែលទទួលបានការធានាពី CGCC។

ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងធានាឥណទានរវាង សាជីវកម្មធានាឥណទានកម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន
ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងធានាឥណទានរវាង សាជីវកម្មធានាឥណទានកម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន
ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងធានាឥណទានរវាង សាជីវកម្មធានាឥណទានកម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន
ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងធានាឥណទានរវាង សាជីវកម្មធានាឥណទានកម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន

 

អត្ថបទគួរចាប់អារម្មណ៍ សិក្ខាសាលាស្តីពី “សេវាធានាឥណទាន៖ អត្ថប្រយោជន៍ និងឱកាស ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម”

កិច្ចពិភាក្សាស្វែងយល់លទ្ធភាពសហការ លើការធានាឥណទានដល់វិស័យស្រូវអង្ករ

នាថ្ងៃរសៀលថ្ងៃសុក្រ ទី០១ ខែតុលា ឆ្នាំ២០២១ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និង សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានជួបពិភាក្សាតាមរយៈអនឡាញ ដើម្បីស្វែងយល់អំពីលទ្ធភាពក្នុងការសហការ និងគាំទ្រលើការធានាឥណទានដល់កម្ចីរបស់សមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ដែលជាអ្នកនាំចេញ រោងម៉ាស៊ីនកិនស្រូវ​ និងជាពិសេសគឺសហគមន៍កសិកម្ម ដែលខ្វះទ្រព្យបញ្ចាំ ឬទ្រព្យបញ្ចាំមិនគ្រប់គ្រាន់ ក្នុងការខ្ចីពីស្ថាប័នហិរញ្ញវត្ថុនានា សម្រាប់ជាដើមទុនបង្វិល ឬពង្រីកអាជីវកម្ម។  

កិច្ចប្រជុំពិភាក្សានេះ មានការចូលរួមពីលោក Wong Keet Loong អគ្គនាយក CGCC លោក ណូ លីដា អគ្គនាយករង CGCC រួមជាមួយសហការី នៃ CGCC រីឯ CRF មានការចូលរួមពី ឧកញ៉ា ចាន់ សុឃាំង អនុប្រធាន CRF លោក យ៉ន សុវណ្ណ សមាជិកក្រុមប្រឹក្សាភិបាល CRF និងលោក លន់ យ៉េង អគ្គលេខាធិការ CRF។  

កិច្ចពិភាក្សាស្វែងយល់លទ្ធភាពសហការ លើការធានាឥណទានដល់វិស័យស្រូវអង្ករ
កិច្ចពិភាក្សាស្វែងយល់លទ្ធភាពសហការ លើការធានាឥណទានដល់វិស័យស្រូវអង្ករ

CGCC យល់ច្បាស់អំពីសារសំខាន់នៃវិស័យកសិកម្ម សម្រាប់ការការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដែលក្នុងនោះគឺ វិស័យស្រូវអង្ករ ដែលជាផ្នែកមួយដ៏សំខាន់ ស្របជាមួយគោលការណ៍នៃការធានាឥណទានរបស់ CGCC ដែលផ្តល់ដល់វិស័យកសិកម្ម ជាវិស័យអាទិភាពមួយ។ កិច្ចប្រជុំពិភាក្សានាថ្ងៃនោះ បានបើកផ្លូវឱ្យ CGCC និង CRF ស្វែងយល់កាន់តែច្បាស់អំពីសារសំខាន់នៃការធានាឥណទាន ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងការទទួលបានឥណទានរបស់វិស័យស្រូវអង្ករ និងជាពិសេសលើកម្ចីដែលខ្វះទ្រព្យបញ្ចាំ ឬទ្រព្យបញ្ចាំមិនគ្រប់គ្រាន់។   

បន្ទាប់ពីបញ្ចប់ការពិភាក្សានាថ្ងៃនោះ CGCC និង CRF នឹងបន្តសិក្សាលើលទ្ធភាពនៃកិច្ចសហប្រតិបត្តិការនេះ ដែលផ្តល់ការគាំទ្រដល់វិស័យស្រូវអង្ករកម្ពុជា ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុផងដែរ ។ 

អត្ថបទគួរចាប់អារម្មណ៍ CGCC ចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីការទទួលបានឥណទាន សម្រាប់SMEs និងសហគ្រិនស្រ្

កិច្ចប្រជុំផ្សព្វផ្សាយអំពី គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន ដល់ស្ថាប័នហិរញ្ញវត្ថុចូលរួម

នារសៀលថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានរៀបចំនូវកិច្ចប្រជុំផ្សព្វផ្សាយអំពី គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន (CFGS) ដល់ស្ថាប័នហិរញ្ញវត្ថុចូលរួម (PFIs) តាមរយៈអនឡាញ ដែលមានអ្នកចូលរួម ៧០នាក់ អញ្ជើញមកពីស្ថាប័នធនាគារ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នានាដែលជា PFIs របស់ CGCC។
កិច្ចប្រជុំផ្សព្វផ្សាយអំពី គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន ដល់ស្ថាប័នហិរញ្ញវត្ថុចូលរួម
កិច្ចប្រជុំផ្សព្វផ្សាយអំពី គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន ដល់ស្ថាប័នហិរញ្ញវត្ថុចូលរួម
កិច្ចប្រជុំផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងដើម្បីធ្វើបទបង្ហាញផ្សព្វផ្សាយចែករំលែកជូនដល់ស្ថាប័នហិរញ្ញវត្ថុចូលរួមនេះ នូវព័ត៌មានសំខាន់ៗ ទាក់ទងនឹងគម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន (CFGS) ដែលជាគម្រោងធានាឥណទានទី២របស់ CGCC ក្រោយពីបានដាក់ដំណើរការជាផ្លូវការកាលពីថ្ងៃទី២២ ខែកញ្ញា សប្តាហ៍មុននេះ។
គួរបញ្ជាក់ផងដែរថា CFGS គឺជាគម្រោងធានាឥណទានទី២ ដែលត្រូវបានដាក់ចេញដោយ CGCC ដែលមានទឹកប្រាក់សរុប ៥០ លានដុល្លារអាមេរិក បន្ថែមពីលើគម្រោងទីមួយ គឺគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម (BRGS) ដែលត្រូវបានដាក់ចេញកាលពីខែមីនា ឆ្នាំ២០២១ ក្នុងការធានាឥណទានទឹកប្រាក់សរុប ២០០លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩។
CGCC សង្ឃឹមយ៉ាងមុតមាំថា ក្រោយពីទទួលបាននូវការផ្សព្វផ្សាយអំពីព័ត៌មាននៃគម្រោង CFGS នេះរួច ស្ថាប័នហិរញ្ញវត្ថុចូលរួម (PFIs) ទាំងអស់ នឹងអាចបន្តយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើនការផ្តល់ឥណទានជូនដល់អាជីវកម្ម ជាពិសេស ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នងការគាំទ្រ ដល់សហគ្រាសខ្នាតតូចនិងមធ្យម (SME) ឱ្យទទួលបាននូវកម្ចីដើម្បីយកទៅពង្រីក ឬទ្រទ្រង់អាជីវកម្ម ខណៈដែលគម្រោងធានាឥណទាន របស់ CGCC នឹងដើរតួជាទ្រព្យបញ្ចាំចាប់ពី ៧០% ដល់ ៨០% នៃទំហំកម្ចី ដែលអាចជួយកាត់បន្ថយតម្រូវការទ្រព្យបញ្ចាំពីម្ចាស់អាជីវកម្មក្នុងការស្នើសុំកម្ចី។
ស្វែងយល់បន្ថែមអំពីគម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន៖ https://cgcc.com.kh/en/co-financing-guarantee-scheme/

សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដាក់​ឱ្យ​ដំណើរការ “គម្រោង​ធានា​ឥណទាន​សម្រាប់​សហហិរញ្ញប្បទាន ៥០​លាន​ដុល្លារ” ដើម្បី​ទ្រទ្រង់​សហគ្រាស​ធុន​តូច​និង​មធ្យម

សាជីវកម្មធានាឥណទានកម្ពុជា (CGCC) មានសេចក្តីសោមនស្សក្រៃលែង ក្នុងការប្រកាសដាក់ឱ្យដំណើរការនូវ “គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន (CFGS)” ជាផ្លូវការ។ គម្រោង CFGS ត្រូវបានបង្កើតឡើងជាពិសេស សម្រាប់កម្ចីសហហិរញ្ញប្បទានដែលផ្តល់ក្រោមគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២ (SCFS II) របស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ។

គម្រោង CFGS របស់ CGCC និងគម្រោង SCFS II របស់ធនាគារ SME គឺជាការរួមគ្នានៃសហគ្រាសសាធារណៈទាំងពីរ ក្នុងការលើកកម្ពស់ការទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។ ខណៈដែលគម្រោង SCFS II មានគោលបំណងកាត់់បន្ថយចំណាយ (អត្រាការប្រាក់) នៃឥណទានរបស់សហគ្រាសធុនតូច និងមធ្យម CFGS របស់ CGCC គឺជាគម្រោងធានាឥណទាន ដែលដើរតួជាទ្រព្យបញ្ចាំចាប់ពី ៧០% ដល់ ៨០% នៃទំហំកម្ចី ដើម្បីកាត់បន្ថយតម្រូវការទ្រព្យបញ្ចាំពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ (គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម) ទៅកាន់អ្នកខ្ចី។

CGCC នឹងដាក់ឱ្យដំណើរការជាផ្លូវការនូវជំហានទីមួយ នៃគម្រោង CFGS ដែលមានទឹកប្រាក់សរុប ៥០លានដុល្លារ ដើម្បីធានាដល់ឥណទានដែលផ្តល់ក្រោមគម្រោង SCFS II។ គម្រោងនេះនឹងជួយឱ្យមានការបញ្ចេញ ឥណទានថ្មីៗនៅក្នុងវិស័យធនាគារ ពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) របស់ CGCC ទៅកាន់ក្រុមហ៊ុនអាជីវកម្ម។ ទន្ទឹមនេះ PFIs នឹងអាចផ្តល់កម្ចីច្រើនជាងមុន ធៀបនឹងតម្លៃនៃទ្រព្យបញ្ចាំ ដោយហានិភ័យក្នុងការផ្តល់ឥណទាននេះនឹងត្រូវបានចែករំលែកដោយ CGCC រហូតដល់ ៨០%។

CFGS គឺជាគម្រោងធានាឥណទានទី២ ដែលត្រូវបានដាក់ចេញដោយ CGCC។ គួរបញ្ជាក់ថា CGCC បានដាក់ចេញគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម ដែលមានទំហំទឹកប្រាក់ ២០០ លានដុល្លារអាមេរិក នៅខែមីនាឆ្នាំ ២០២១ ក្នុងគោលបំណងគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩។ គិតត្រឹមថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២១ CGCC បានផ្តល់ការធានាឥណទានលើកម្ចីចំនួន ៨៥កម្ចី ដែលមានទំហំប្រមាណ ១២លានដុល្លារ ដល់បណ្តាក្រុមហ៊ុនអាជីវកម្ម តាមរយៈ PFIs របស់ CGCC ។

ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ CGCC មានប្រសាសន៍ថា “ការដាក់ឱ្យដំណើរការនូវគម្រោង CFGS របស់ CGCC គឺជាការឆ្លើយតបទាន់ពេលវេលា និងជាការគាំទ្របន្ថែមយ៉ាងសំខាន់ លើគម្រោង SCFS II របស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្នុងការចែករំលែកហានិភ័យជាមួយ PFIs។ គម្រោងទាំងពីរនេះ នឹងបំពេញបន្ថែមគ្នាទៅវិញទៅមក ក្នុងការដោះស្រាយនូវបញ្ហាប្រឈមចម្បង ២យ៉ាង ក្នុងការទទួលបានហិរញ្ញប្បទាន របស់សហគ្រាសធុនតូច និងមធ្យម ដែលទីមួយគឺ ការចំណាយខ្ពស់ក្នុងការទទួលបានកម្ចី និងទីពីរគឺ កង្វះទ្រព្យបញ្ចាំ”។

ម្ចាស់សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានសញ្ជាតិកម្ពុជា (កាន់កាប់ភាគហ៊ុនលើសពី៥០%) អាចទាក់ទងទៅកាន់ PFIs របស់ CGCC ឬទាក់ទងផ្ទាល់មកកាន់ CGCC តាមរយៈលេខទូរស័ព្ទ ០២៣ ៧២២ ១២៣ ឬអ៊ីម៉ែល [email protected] ឬចូលទៅកាន់គេហទំព័រ www.cgcc.com.kh សម្រាប់ព័ត៌មានបន្ថែម ។

ស្ថាប័នហិរញ្ញវត្ថុចូលរួម របស់សាជីវកម្មធានាឥណទានកម្ពុជា រួមមាន ធនាគារ អេប៊ីអេ, ធនាគារ អេស៊ីលីដា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត, ធនាគារ អាស៊ា-ប៉ាស៊ីហ្វិក ឌីវេឡុបមេន, ធនាគារ ប្រេដ ប៊ែង, ធនាគារ ប្រៃសណីយ៍កម្ពុជា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមា, ធនាគារ កាណាឌីយ៉ា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន, ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា, ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី, ធនាគារ ហ្វីលីព, ធនាគារភីភីស៊ីប៊ែង, ធនាគារ ព្រីនស៍, ធនាគារ អ អេច ប៊ី, ធនាគារ ស្ថាបនា និងធនាគារ វីង។  CGCC ស្វាគមន៍នូវកិច្ចសហការជិតស្និទ្ធជាមួយនឹងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីគាំទ្រ សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា ជាមួយនឹងគម្រោង CFGS ៕

Credit to: Cambonomist, 22 September 2021 

Credit Guarantee Corporation of Cambodia launches $50 million Co-Financing Guarantee Scheme to support SMEs

Credit Guarantee Corporation of Cambodia (CGCC) announce the launch of the Co-Financing Guarantee Scheme (CFGS). CFGS is specifically designed for the co-financing loans disbursed under the SMEs Co-Financing Scheme Phase II (SCFS II) of the SME Bank of Cambodia.

CFGS and SCFS II are the joint efforts of the two state-owned enterprises to improve access to finance for SMEs. While SCFS II aims to lower SMEs’ cost of borrowing, CFGS is a guarantee scheme that will act as collateral/security for 70 per cent – 80 per cent of the loan amount; thus, reducing the physical collateral required from the borrowers.

CGCC will launch the first tranche of the CFGS amounting to $50 million to guarantee loans under the SCFS II. This scheme will support the growth of new loans in the banking sector to enable business owners to borrow from the Participating Financial Institutions (PFIs) of CGCC. PFIs will be able to offer higher loan amounts and the risk exposure will be shared with CGCC up to 80 per cent.

The Co-Financing Guarantee Scheme is the second credit guarantee scheme offered by the CGCC. CGCC launched the $200 million Business Recovery Guarantee Scheme (BRGS) in March 2021 to support the economic recovery during the Covid-19 pandemic. As of September 21, CGCC has assisted 85 businesses including SMEs by providing credit guarantees for their loan applications from the PFIs amounting to $12 million.

Ministry of Economy and Finance secretary of state HE Ros Seilava, who is also the chairman of CGCC’s board of directors, said that “the launch of the CFGS by CGCC is timely to provide additional support to the SCFS II of the SME Bank of Cambodia for risk-sharing with the PFIs. The two facilities will complement each other to address two key issues faced by the SMEs in access to finance – high cost of borrowing and collateral issues.”

Cambodian-owned SMEs (>50 per cent ownership) may approach the PFIs of CGCC, contact CGCC at 023 722 123 or [email protected] or visit www.cgcc.com.kh for more information. CGCC’s PFIs includes ABA Bank, Acleda Bank, AMK MFI, Amret MFI, Asia Pacific Development Bank, BRED Bank, Cambodia Post Bank, CAMMA MFI, Canadia Bank, Chamroeun MFI, Foreign Trade Bank of Cambodia, J Trust Royal Bank, LOLC MFI, Phillip Bank, PPCBank, Prince Bank, RHB Bank, Sathapana Bank, and Wing Bank. CGCC looks forward to working closely with all stakeholders to support the growth of SMEs with the CFGS.

Credit to: Phnom Penh Post, 22 September 2021 

សេចក្តីប្រកាសព័ត៌មាន៖ ការដាក់ឱ្យដំណើរការ “គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន ៥០លានដុល្លារ” ដើម្បីទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ដោយ សាជីវកម្មធានាឥណទានកម្ពុជា

សាជីវកម្មធានាឥណទានកម្ពុជា (CGCC) មានសេចក្តីសោមនស្សក្រៃលែង ក្នុងការប្រកាសដាក់ឱ្យដំណើរការនូវ “គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន (CFGS)” ជាផ្លូវការ។ គម្រោង CFGS ត្រូវបានបង្កើតឡើងជាពិសេស សម្រាប់កម្ចីសហហិរញ្ញប្បទានដែលផ្តល់ក្រោមគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២ (SCFS II) របស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ។ គម្រោង CFGS របស់ CGCC និងគម្រោង SCFS II របស់ធនាគារ SME គឺជាការរួមគ្នានៃសហគ្រាសសាធារណៈទាំងពីរ ក្នុងការលើកកម្ពស់ការទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។ ខណៈដែលគម្រោង SCFS II មានគោលបំណងកាត់់បន្ថយចំណាយ (អត្រាការប្រាក់) នៃឥណទានរបស់សហគ្រាសធុនតូច និងមធ្យម CFGS របស់ CGCC គឺជាគម្រោងធានាឥណទាន ដែលដើរតួជាទ្រព្យបញ្ចាំចាប់ពី ៧០% ដល់ ៨០% នៃទំហំកម្ចី ដើម្បីកាត់បន្ថយតម្រូវការទ្រព្យបញ្ចាំពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ (គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម) ទៅកាន់អ្នកខ្ចី​។

CGCC នឹងដាក់ឱ្យដំណើរការជាផ្លូវការនូវជំហានទីមួយ នៃគម្រោង CFGS ដែលមានទឹកប្រាក់សរុប ៥០ លានដុល្លារអាមេរិក ដើម្បីធានាដល់ឥណទានដែលផ្តល់ក្រោមគម្រោង SCFSII។ គម្រោងនេះនឹងជួយឱ្យមានការបញ្ចេញឥណទានថ្មីៗនៅក្នុងវិស័យធនាគារ ពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) របស់ CGCC ទៅកាន់ក្រុមហ៊ុនអាជីវកម្ម។ ទន្ទឹមនេះ PFIs នឹងអាចផ្តល់កម្ចីច្រើនជាងមុន ធៀបនឹងតម្លៃនៃទ្រព្យបញ្ចាំ ដោយហានិភ័យក្នុងការផ្តល់ឥណទាននេះនឹងត្រូវបានចែករំលែកដោយ CGCC រហូតដល់ ៨០%។

CFGS គឺជាគម្រោងធានាឥណទានទី២ ដែលត្រូវបានដាក់ចេញដោយ CGCC។ គួរបញ្ជាក់ថា CGCC បានដាក់ចេញ គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម ដែលមានទំហំទឹកប្រាក់ ២០០ លានដុល្លារអាមេរិក នៅខែមីនា ឆ្នាំ ២០២១ ក្នុងគោលបំណងគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩។ គិតត្រឹម         ថ្ងៃទី​​២១ ខែកញ្ញា ឆ្នាំ២០២១ CGCC បានផ្តល់ការធានាឥណទានលើកម្ចីចំនួន ៨៥កម្ចី ដែលមានទំហំទឹកប្រាក់ប្រមាណ ១២លានដុល្លារ ដល់បណ្តាក្រុមហ៊ុនអាជីវកម្ម តាមរយៈ​ PFIs របស់ CGCC។

ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ CGCC មានប្រសាសន៍ថា “ការដាក់ឱ្យដំណើរការនូវគម្រោង CFGS របស់ CGCC គឺជាការឆ្លើយតបទាន់ពេលវេលា និងជាការគាំទ្របន្ថែមយ៉ាងសំខាន់ លើគម្រោង SCFS II របស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្នុងការចែករំលែកហានិភ័យ ជាមួយ PFIs។ គម្រោងទាំងពីរនេះ នឹងបំពេញបន្ថែមគ្នាទៅវិញទៅមក ក្នុងការដោះស្រាយនូវបញ្ហាប្រឈមចម្បង ២យ៉ាង ក្នុងការទទួលបានហិរញ្ញប្បទាន របស់សហគ្រាសធុនតូច និងមធ្យម ដែលទីមួយគឺ ការចំណាយខ្ពស់ក្នុងការទទួលបានកម្ចី និងទីពីរគឺ កង្វះទ្រព្យបញ្ចាំ”

ម្ចាស់សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានសញ្ជាតិកម្ពុជា (កាន់កាប់ភាគហ៊ុនលើសពី៥០%) អាចទាក់ទងទៅកាន់ PFIs របស់ CGCC ឬទាក់ទងផ្ទាល់មកកាន់ CGCC តាមរយៈលេខទូរស័ព្ទ ០២៣ ៧២២ ១២៣ ឬអ៊ីម៉ែល [email protected] ឬចូលទៅកាន់គេហទំព័រ www.cgcc.com.kh សម្រាប់ព័ត៌មានបន្ថែម។ ស្ថាប័នហិរញ្ញវត្ថុ  ចូលរួម របស់សាជីវកម្មធានាឥណទានកម្ពុជា រួមមាន ធនាគារ អេប៊ីអេ, ធនាគារ អេស៊ីលីដា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត, ធនាគារ អាស៊ា-ប៉ាស៊ីហ្វិក ឌីវេឡុបមេន, ធនាគារ ប្រេដ ប៊ែង, ធនាគារ ប្រៃសណីយ៍កម្ពុជា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមា, ធនាគារ កាណាឌីយ៉ា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន, ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា, ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី, ធនាគារ ហ្វីលីព, ធនាគារភីភីស៊ីប៊ែង, ធនាគារ ព្រីនស៍, ធនាគារ អ អេច ប៊ី, ធនាគារ ស្ថាបនា និងធនាគារ វីង។  CGCC ស្វាគមន៍នូវកិច្ចសហការជិតស្និទ្ធជាមួយនឹងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីគាំទ្រ សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា ជាមួយនឹងគម្រោង CFGS។